ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចាប់ផ្ដើមបើកវេទិកាសាធារណៈ ដើម្បីសម្របសម្រួល ដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ នៅឃុំអូរសោម ស្រុកវាលវែង ។ក្នុងយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ចំនួន១៩ករណី ត្រូវបានទទួលយក និងសាទរពីប្រជាពលរដ្ឋ ។...
ភ្នំពេញ៖ ដោយប្រើប្រាស់រយៈពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ...
តើពិភពលោកមានបញ្ហាអ្វី?នៅឆ្នាំ២០២២ អាកាសធាតុអាក្រក់ខ្លាំង និងគ្រោះធម្មជាតិបានកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ យោងតាមរបាយការណ៍បណ្តោះអាសន្នស្ដីពី “ស្ថានភាពនៃអាកាសធាតុសកលឆ្នាំ២០២២” (Provisional State of the Global Climate 2022)របស់អង្គការឧតុនិយមពិភពលោក (the World Meteorological Organization)រលកកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់បំផ្លិចបំផ្លាញក្នុងឆ្នាំ២០២២ បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តើយើងគួរធ្វើយ៉ាងដូចម្ដេច?បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងទូទៅចំពោះមនុស្សជាតិទាំងមូល។...
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួនប្រជាជនលើពិភពលោកមានដល់ ៨ ពាន់លាននាក់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការស្បៀងអាហារនិងកសិកម្មនៃសហប្រជាជាតិ (FAO)ឱ្យដឹងថា ចំនួនប្រជាជនដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោកបានកើនឡើងយ៉ាងខ្លាំងពី១៣៥ លាននាក់កាលពី ២ ឆ្នាំមុនដល់ប្រហែល៣៤៥ លាននាក់ដែលពាក់ព័ន្ធប្រទេសចំនួន ៨២ ។ បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនតែងតែចាត់ទុកការដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនជាអាទិភាពកំពូល។ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាជនជាច្រើនជំនាន់ ប្រទេសចិនបានសម្រេចគោលដៅដែលប្រើប្រាស់ដីដាំដំណាំតិចជាង ៩% នៃដីដាំដំណាំរបស់ពិភពលោកដើម្បីដោះស្រាយបញ្ហាហូបចុករបស់មនុស្សមួយភាគប្រាំនៃចំនួនប្រជាជនលើពិភពលោក ហើយបានក្លាយជាប្រទេសផលិតស្បៀងធំជាងគេបំផុតលើពិភពលោក និងជាប្រទេសនាំចេញស្បៀងធំជាងគេទីបីលើពិភពលោក។...
រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival) នឹងជួបជាមួយទស្សនិកជនតាមពេលកំណត់ម្តងទៀត! រាត្រីសមោសរនេះមានប្រវត្តិសាស្ត្រ៤០ឆ្នាំហើយ ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោកតាមដានទស្សនា ដែលបានជាប់កំណត់ត្រាហ្គីណេសពិភពលោក។ ការទស្សនារាត្រីសមោសរនេះបានក្លាយជាទំនៀមទម្លាប់ជួបជុំទទួលឆ្នាំថ្មីចិននាពេលបច្ចុប្បន្នសម្រាប់ជនចិនសញ្ជាតិបរទេសនៅលើពិភពលោកដើម្បីរួមគ្នាអបអរទទួលឆ្នាំថ្មីចិននិងទទួលសំណាងល្អនៃឆ្នាំថ្មីចិន។ របាំ ចម្រៀង ហ៊ី ក្បាច់គុន ភាពយន្តខ្នាតខ្លី ។ល។ កម្មវិធីសំដែងច្រើនបែបយ៉ាង ខ្លឹមសារសម្បូរបែប ដែលតាមរយៈការទស្សនា យើងអាចយល់ដឹងពីភាពរុងរឿងនៃប្រវត្តិសាស្ត្រ៥០០០ឆ្នាំនៃអរិយធម៌ចិន...
ថ្ងៃទី ៣០ ខែធ្នូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ ។ ព័ត៌មានចិនសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ គឺ៖១- សមាជបក្សកម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើដោយជោគជ័យ ដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមគ្រប់ជ្រុងជ្រោយបានបោះជំហានទៅមុខដ៏រឹងមាំ លោក Xi Jinping បានត្រូវប្រើស់តាំងជាអគ្គលេខាធិការបក្សម្តងទៀត ។២–ទំហំសេដ្ឋកិច្ចសរុបរបស់ចិននៅឆ្នាំ...
បរទេស៖ ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន មានទិដ្ឋភាពជាច្រើន ដោយកិច្ចសហប្រតិបត្តិការយោធា គឺជាធាតុផ្សំដ៏សំខាន់មួយ ប្រធានាធិបតីរុស្ស៊ី ។ លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិន លោក ស៊ី ជីនពីង បែបនេះ នៅក្នុងកិច្ចពិភាក្សាតាមវីដេអូមួយកាលពីថ្ងៃសុក្រ។ លោកបានបន្តថា ប្រទេសទាំងពីរមានទស្សនៈវិស័យនៃពិភពលោកនាពេលអនាគតដ៏ត្រឹមត្រូវជាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន និងបញ្ឈប់ការបង្កើតកត្តាថ្មី ដែលអាចនាំឱ្យមានភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។ លោកបានសង្កត់ធ្ងន់ថា ចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ...
រ៉ង់ហ្គូន ៖ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធាបានរកឃើញថា មេដឹកនាំដែលត្រូវបានផ្តួលរំលំលោកស្រី អ៊ុងសាន ស៊ូជី មានពិរុទ្ធពីបទពុករលួយ ដោយបានកាត់ទោស លោកស្រីឱ្យជាប់ពន្ធនាគារ រយៈពេល ៧ឆ្នាំនៅក្នុងសំណុំរឿង ព្រហ្មទណ្ឌចុងក្រោយ នៅក្នុងដំណើរការកាត់ក្តី រយៈពេល ១៨ ខែ ដែលជាផ្លូវច្បាប់ ។ អ្នកទោសយោធាចាប់ តាំងពីរដ្ឋប្រហារឆ្នាំ២០២១ លោកស្រី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច សហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ...