ព័ត៌មានជាតិ

រាត្រីសមោសរអបអរសាទ របុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នឹងជួបជាមួយទស្សនិកជន តាមពេលកំណត់

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival) នឹងជួបជាមួយទស្សនិកជនតាមពេលកំណត់ម្តងទៀត! រាត្រីសមោសរនេះមានប្រវត្តិសាស្ត្រ៤០ឆ្នាំហើយ ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោកតាមដានទស្សនា ដែលបានជាប់កំណត់ត្រាហ្គីណេសពិភពលោក។ ការទស្សនារាត្រីសមោសរនេះបានក្លាយជាទំនៀមទម្លាប់ជួបជុំទទួលឆ្នាំថ្មីចិននាពេលបច្ចុប្បន្នសម្រាប់ជនចិនសញ្ជាតិបរទេសនៅលើពិភពលោកដើម្បីរួមគ្នាអបអរទទួលឆ្នាំថ្មីចិននិងទទួលសំណាងល្អនៃឆ្នាំថ្មីចិន។

របាំ ចម្រៀង ហ៊ី ក្បាច់គុន ភាពយន្តខ្នាតខ្លី ។ល។ កម្មវិធីសំដែងច្រើនបែបយ៉ាង ខ្លឹមសារសម្បូរបែប ដែលតាមរយៈការទស្សនា យើងអាចយល់ដឹងពីភាពរុងរឿងនៃប្រវត្តិសាស្ត្រ៥០០០ឆ្នាំនៃអរិយធម៌ចិន ចាប់អារម្មណ៍ផ្ទាល់នឹងស្មារតីតស៊ូរបស់ប្រជាជនចិន ស្វែងយល់ពីការជូនពរដ៏ល្អបវររបស់ក្រុមគ្រួសារចិនចំពោះឆ្នាំថ្មី ក៏ដូចជាបង្ហាញពីជំនឿចិត្ត ភាពសប្បាយរីករាយ ការតស៊ូយ៉ាងអង់អាចរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។
រៀបរាប់ពីរឿងរ៉ាវរំភើបចិត្ត ទទួលឆ្នាំថ្មីដោយសប្បាយរីករាយ! នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ តាមម៉ោងប៉េកាំង កម្មវិធីទូរទស្សន៍ប្រចាំឆ្នាំដ៏មហាឡារិកបំផុតនៃពិភពលោក ពោលគឺ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ សូមគោរពអញ្ជើញលោកអ្នកចូលរួមទស្សនាកម្សាន្តសប្បាយជាមួយគ្នា!

To Top