គៀវ៖ សារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសហភាពអឺរ៉ុប ជួយអ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវត្រជាក់។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលកំពុង និយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុប តាមរយៈតំណភ្ជាប់វីដេអូថា “ខ្ញុំជំរុញឱ្យអ្នកបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យយើងអាច រក្សាការផ្គត់ផ្គង់ថាមពល...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្ដែងការសាទរ ចំពោះដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលបានអនុម័ត ដោយរឹមធំទូលាយ ក្នុងការពេញចិត្ត ចំពោះអធិបតេយ្យភាព លើធនធានធម្មជាតិរបស់ខ្លួន ។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដសងថា “ការបោះឆ្នោតគាំទ្រ ដំណោះស្រាយបញ្ជាក់ពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាព របស់ពួកគេលើធនធានធម្មជាតិ របស់ពួកគេ...
ព្រុចសែល៖ មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការយល់ព្រមរបស់ពួកគេ ចំពោះកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ក្រុមប្រឹក្សាអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ចុងក្រោយរបស់ខ្លួន នៃកិច្ចប្រជុំកំពូលថា មេដឹកនាំបានពិភាក្សា អំពីរបៀបបង្កើនសម្ពាធ សមូហភាពបន្ថែមទៀតលើរុស្ស៊ី ដើម្បីបញ្ចប់ប្រតិបត្តិការ យោធារបស់ខ្លួន និងដកទ័ពចេញពីអ៊ុយក្រែន ។...
ស្វាយរៀង ៖ លោកប៉េង ពោធិសា អភិបាលរងខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បាននាំអង្ករ ដែលជា អំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់អនុញ្ញាតការពារជាតិ ប្រចាំឆ្នាំដែលមានតម្លៃជិត ៨៥៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ហើយបានបញ្ជូនវាទៅសេតវិមាន ដើម្បីចុះហត្ថលេខាមួយសប្តាហ៍ បន្ទាប់ពីវាបានឆ្លងកាត់សភាតំណាង។ NDAA បានផ្តល់សិទ្ធិ ៨១៦,៧ពាន់លានដុល្លា សម្រាប់មន្ទីរបញ្ចកោណ និង ៣០,៣...
បរទេស៖ ទោះបីជាមានការរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នក គោរពសាសនានៅក្នុងប្រទេសប៉ុន្តែរដ្ឋាភិបាល ចម្រុះថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តជ្រើសយក វិធីសាស្ត្រក្នុងការលប់ចោលនូវពិធីបុណ្យជាតិ មួយក្នុងចំណោមបុណ្យជាតិទាំង១១ ដើម្បីអាចឲ្យរដ្ឋាភិបាលបង្វែរលុយចំណាយទាំងនោះ មកបង្គ្រប់ថវិកាចំនាយសម្រាប់យោធាជាមួយនឹងអង្គការណាតូវិញគឺប្រមាណជា២ភាគរយនៃ GDP។ នាយករដ្ឋមន្ត្រីថ្មីរបស់ដាណឺម៉ាកលោកស្រី Mette Fredriksen បានធ្វើការពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា៖ពេលនេះសង្គ្រាមកំពុងកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប របស់យើងដូច្នេះយើងត្រូវតែចូលរួមពង្រឹង វិស័យការពារជាតិរបស់ដាណឺម៉ាក។ គ្រប់គ្នាត្រូវតែចូលរួមចែករំលែកយ៉ាងហោចណាស់ម្នាក់ បន្តិចហើយជឿជាក់ថាផែនការនេះនឹ ងអាចជួយបង្កើនផលិតកម្មនិង សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស។ ថ្លែងនៅក្នុងថ្ងៃដំបូងនៃការឡើងកាន់អំណាចលោកស្រី បានបញ្ជាក់អំពីជំហថាត្រូវតែធ្វើឲ្យបាន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងប្រទេសរុស្សីគឺនឹងមិនធ្វើការពិចារណាឡើយទៅលើការ ដាក់ឲ្យមានបទឈប់បាញ់គ្នានៅក្នុង ប្រទេសអ៊ុយក្រែនខណៈដែលរដ្ឋាភិបាលទីក្រុងគៀវហាក់ដូចជា មិនសូវអើពើទៅនឹងសំណើរបែបនេះឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Peskov បានបន្តបញ្ជាក់ថាសំណើរត្រូវបានធ្វើឡើង ទៅកាន់ភាគីទាំង២រួច រាល់ហើយប៉ុន្តែប្រធានបទនេះ នឹងមិនស្ថិតនៅក្នុងរបៀបវារៈរបស់រុស្សីនៅឡើយ នៅពេលនេះខណៈដែលមុននេះបន្តិចមន្ត្រីយោធាអ៊ុយក្រែន បានអះអាងថាហើយ ក្រុងគៀវនឹងមិនទទួលយកបទ ឈប់បាញ់ណាមួយរហូតដល់ទឹកដីទាំងអស់ដែលនៅសេសសល់ ស្ថិតនៅក្រោមគ្រប់គ្រងរបស់រុស្សី ត្រូវបានប្រគល់មកឲ្យអ៊ុយក្រែន ជាមុនសិន។ គួរឲ្យដឹងដែរថាថ្មីៗចុងក្រោយនេះប្រធានាធិបតីអ៊ុយក្រែនលោក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ ធ្នូ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុគមកក្រោម ជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងក្រុមប្រឹក្សាអភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោង រដ្ឋរបស់ប្រទេសរុស្សីនោះលោកប្រធានាធិបតី Vladimir Putin បានធ្វើការលើកឡើងថាទំហំនៃការផ្គត់ផ្គង់ហ្គាស របស់ប្រទេសរុស្សីនឹងនៅតែបន្តមានការកើនឡើងហើយអាចឈានទៅដល់៩០ ពាន់លាម៉ែត្រគូបរៀងរាល់ឆ្នាំគិតត្រឹមចុងទសវត្សនេះ។ លោកបានបន្តថាការអភិវឌ្ឍផែននិងបំពង់បង្ហូរប្រេង និងហេដ្ឋារចនាសម្ព័ន្ធចែកចាយនានានៅភាគខាងត្បូងនិងភាគខាងកើតគឺជាជំហ៊ានសំខាន់បន្ទាប់សម្រាប់ រដ្ឋាភិបាលរុស្សីដើម្បីធានាឲ្យបានការ ប្រឈមមុខបានយ៉ាងមានប្រសិទ្ធ ភាពជាមួយនឹងទណ្ឌកម្មនានាដោយបណ្តា ប្រទេសលោកខាងលិច។ ក្នុងនោះគម្រោងជាច្រើនដូចជា Kovyktinskoe, the Power of Siberia 2 និងគម្រោង...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់គិតចាប់តាំង តែពីខែកុម្ភៈមក បានចំណាយលុយដល់ទៅ៥០០ពាន់លានដុល្លារ មកហើយដើម្បីធានាឲ្យបាននូវថាមពលអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ជូនពលរដ្ឋរបស់ខ្លួនប៉ុន្តែទោះ បីជាយ៉ាងណាក្តីខ្លួននឹងជួបបញ្ហាជាមិនខាននៅរដូវរងានេះ។ ប្រភពដដែលបានសរសេរទៀតថាការចំណាយសរុប ដែលបានប៉ាន់ប្រមាណគឺជាការឆ្លុះបញ្ចាំង ពីមាត្រដ្ឋាននៃការប្រមូលផ្តុំថវិកាសម្រាប់ កិច្ចការងារសង្គ្រោះវិស័យថាមពល និងគម្រោងផ្សេងទៀតដែលទីក្រុងប៊ែរឡាំង បានប្រើប្រាស់ចំពេលមានការកើនឡើងតម្លៃប្រេង និងឧស្ម័នធម្មជាតិ និងការខាតបង់នៃការនាំចូលពីប្រទេសរុស្ស៊ី។ របាយការណ៍ដែលបានរកឃើញអាចបង្ហាញ បានទៀតដែរថាពលរដ្ឋអាល្លឺម៉ង់ ម្នាក់ៗគិតចាប់តាំងតែពីពេល ដែលមានជម្លោះរវាងអ៊ុយក្រែននិងរុស្សី មកពួកគេត្រូវបានរដ្ឋាភិបាល ចំណាយជំនួសឲ្យប្រមាណជា៥៤០០ក្នុងម្នាក់ៗ...