ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីដាណឺម៉ាក ប្រកាសលប់ចោលបុណ្យជាតិមួយដើម្បីធានាឲ្យបាន ការចំណាយសម្រាប់ណាតូ

បរទេស៖ ទោះបីជាមានការរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នក គោរពសាសនានៅក្នុងប្រទេសប៉ុន្តែរដ្ឋាភិបាល ចម្រុះថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តជ្រើសយក វិធីសាស្ត្រក្នុងការលប់ចោលនូវពិធីបុណ្យជាតិ មួយក្នុងចំណោមបុណ្យជាតិទាំង១១ ដើម្បីអាចឲ្យរដ្ឋាភិបាលបង្វែរលុយចំណាយទាំងនោះ មកបង្គ្រប់ថវិកាចំនាយសម្រាប់យោធាជាមួយនឹងអង្គការណាតូវិញគឺប្រមាណជា២ភាគរយនៃ GDP។

នាយករដ្ឋមន្ត្រីថ្មីរបស់ដាណឺម៉ាកលោកស្រី Mette Fredriksen បានធ្វើការពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា៖ពេលនេះសង្គ្រាមកំពុងកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប របស់យើងដូច្នេះយើងត្រូវតែចូលរួមពង្រឹង វិស័យការពារជាតិរបស់ដាណឺម៉ាក។ គ្រប់គ្នាត្រូវតែចូលរួមចែករំលែកយ៉ាងហោចណាស់ម្នាក់ បន្តិចហើយជឿជាក់ថាផែនការនេះនឹ ងអាចជួយបង្កើនផលិតកម្មនិង សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស។

ថ្លែងនៅក្នុងថ្ងៃដំបូងនៃការឡើងកាន់អំណាចលោកស្រី បានបញ្ជាក់អំពីជំហថាត្រូវតែធ្វើឲ្យបាន នូវការចំណាយសម្រាប់ណាតូមុនកាលកំណត់ ជាការចំណាយសម្រាប់រយៈពេល៣ឆ្នាំ។

ទោះបីជាយ់ាងណាក្តីនៅក្រោយការប្រកាសពន្យល់ អំពីការសម្រេចចិត្តនេះ ហើយមានពលរដ្ឋជាអ្នក កាន់សាសនាគ្រិស្តជាច្រើនបានបង្ហាញនូវការមិនសប្បាយចិត្ត និងជាពិសេសចំពោះថ្ងៃដែលរដ្ឋាភិបាល បានសម្រេចចិត្តកាត់ចោលនៅក្នងប្រកតីទិននោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top