បរទេស៖ ប្រទេសអាល្លឺម៉ង់អាចប្រឈមមុខនឹងការខ្វះខាតសម្ភារៈប្រើប្រាស់ដូចជា ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ និងក្រដាសកាតុងធ្វើកេស ប្រសិនបើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីធ្លាក់ចុះក្នុងប៉ុន្មានខែខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Zeit Online របស់អាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះពុម្ពផ្សាយនេះបានដកស្រង់សម្តីលោក Jurgen Schaller ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមក្រដាស Bavarian ជាការព្រមាន ដោយថា...
បរទេស៖ យោងតាមអាជ្ញាធរក្នុង តំបន់បានឱ្យដឹងថា ចរាចរណ៍នៅលើស្ពាន Antonovsky ឆ្លងកាត់ទន្លេ Dnepr ក្នុងតំបន់ Kherson ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានបញ្ឈប់បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ពានប្រវែង ១៣៦៦ ម៉ែត្រ ត្រូវបានកងកម្លាំងអ៊ុយក្រែនទម្លាក់គ្រាប់បែកពីលើចំនួន៣ ដង...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២៖ តោះទៅត្រៀមខ្លួនចាំអ៊ុតមើលទាំងអស់គ្នា! ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ 2022 នេះ នឹងធ្វើឱ្យពិភពលោកកាន់តែកក្រើកប៉ុណ្ណា! សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យពី សាមសុង នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ! សូមកុំរំលងកំពូលមហាព្រឹត្តិការណ៍នេះឱ្យសោះ…ខកស្នេហ៍បាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎!! បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ..! ដូច្នេះសូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង...
ភ្នំពេញ៖លោក ប៉ែត សារ៉ាត់ ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងសហការី សូមគោរព ជូនពរលោក គីម រិទ្ធី ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាល ខេត្តព្រះវិហារ ជំនួសលោក ប្រាក់...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ។ គួររំលឹកថា មុនត្រូវបានតែងតាំង ជាអភិបាលខេត្តព្រះវិហារ លោក គីម...
ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាង ប.ស.ស. និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័ន ប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម នៅប្រទេសកម្ពុជា។ លោកប្រតិភូ បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គម ចំនួន៣ផ្នែក រួមមាន៖...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរដល់កងកម្លាំងទាំង ៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ ។លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ...
ហ្សឺណែវ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២ មកត្រឹម ៣,២ ភាគរយ ធ្លាក់ចុះ ០,៤ភាគរយពីការព្យាករណ៍ ខែមេសា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី របស់ខ្លួន ចំពោះទស្សនវិស័យសេដ្ឋកិច្ច ពិភពលោក (WEO) ។ ភាពតក់ស្លុតជាច្រើន បានវាយលុក សេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករ ទេសចរណ៍ និង ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋាន អាជីវកម្ម ស៉្បា-ម៉ាស្សា ឲ្យដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា «ស្តង់ដាសេវាកម្ម ស៉្បា-ម៉ាស្សា អាស៊ាន (ASEAN SPA SERVICES STANDARD) សម្រាប់ឆ្នាំ២០២៣-២០២៥» ដើម្បីគ្រោងនឹងប្រកាសជ័យលាភី ក្នុងឱកាសទិវាទេសចរណ៍ អាស៊ានលើកទី៤១...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ទីក្រុងប៊ែរឡាំង បានប្រគល់អាវុធធុនធ្ងន់ថ្មី មួយជូនដល់ទីក្រុងគៀវ ។ លោកស្រីបាននិយាយថា ការដឹកជញ្ជូននេះរួមបញ្ចូលទាំង ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើន លើកដំបូង ដែលសន្យាដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...