សេអ៊ូល៖ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន៧ផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ដោយថ្កោលទោស ការប្រហារជីវិត មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។ របាយការណ៍មុននេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ រួមទាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីរនាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រហារជីវិត ដោយរបបយោធា របស់ប្រទេស ដែលបានឡើងកាន់អំណាច...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជេីញរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ដែលបានមកបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីក ប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។ ជាការឆ្លេីយតប លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណ ចំពោះលោកមេបញ្ជាការ កងពលដែលបានទទួលលោក និងសហការី យ៉ាកក់ក្តៅព្រមទាំងបានលើកបង្ហាញ ពីចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំទ្វេដង៕
បង្កើនការប្រយ័ត្ន! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់https://dap-news.com/national/2022/07/26/265214/ ក្រសួង ឲ្យពលរដ្ឋឈប់ប្រើឧបករណ៍បង្កើន និងពង្រីកកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត (Video)https://dap-news.com/national/2022/07/26/265255/ ប្រធានអាស៊ាន ៖ មីយ៉ាន់ម៉ា ប្រហារជីវិត សកម្មជនបក្ស ប្រឆាំង៤រូប មុនកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥...
គៀវ៖ ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងបន្ទាប់ពីមានការជំរុញបន្ថែមទៀតនៅក្នុងការនាំចេញថាមពលរបស់រុស្ស៊ីថា វិមានក្រឹមឡាំងកំពុងធ្វើ “សង្រ្គាមឧស្ម័នកាន់តែខ្លាំង” ក្នុងការប៉ុនប៉ងបំបែករណសិរ្សរួបរួមរបស់អឺរ៉ុប ជុំវិញការលុកលុយលើអ៊ុយក្រែន។ ក្រុមហ៊ុននាំចេញហ្គាស Gazprom បានឲ្យដឹងថា ខ្លួនកំពុងបិទម៉ាស៊ីនទួរប៊ីននៅលើបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយធ្វើឱ្យការផ្គត់ផ្គង់ធ្លាក់ចុះដល់ ៣៣លានម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺប្រហែល ២០ភាគរយនៃសមត្ថភាព។ ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានឲ្យដឹងថា...
បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈដែលប្រទេសរុស្ស៊ី បានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតទៅកាន់អឺរ៉ុប ខណៈដែលភាពតានតឹងលើអ៊ុយក្រែនកើនឡើង។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃស្ដង់ដារពិភពលោក សម្រាប់ប្រេងពីរភាគបីរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ១,៧២ ភាគរយនៅតម្លៃ ១០៦,៩៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១២និង ៣៦នាទី យប់ ម៉ោងនៅ UAE កាលពីថ្ងៃអង្គារ។ West Texas Intermediate...
កោះតៃវ៉ាន់៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានឡើងលើនាវាចម្បាំងកងទ័ពជើងទឹក ជាលើកទី២ក្នុងរយៈពេល៦ឆ្នាំរបស់លោកស្រីដែលកាន់តំណែង ជាកន្លែងដែលលោកស្រីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យោធាក្នុងការការពារដែនកោះនេះ ខណៈដែលមើលការខុសត្រូវលើកងទ័ពជើងទឹក និងអាកាសប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួនពេលធ្វើសមយុទ្ធ ។ សមយុទ្ធយោធាដែលក្លែងធ្វើការវាយឆ្មក់នៃកម្លាំងឈ្លានពាន ស្របពេលជាមួយនឹងសមយុទ្ធតាមអាកាសនៅទូទាំងកោះនេះ ខណៈដែលយោធាបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅពេលប្រឈមមុខនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន ។ ការអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះកោះដែលខ្លួនអះអាងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជាការពិតណាស់កំណើន ផលិតកម្មចំណីសត្វ នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់កំលាំងប្រមូល ទិញវត្ថុធាតុដើមក្នុងស្រុក បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណី មាននិរន្តរភាព ការហូរចេញទៅក្រៅស្រុក នឹងត្រូវកាត់បន្ថយ ។ វត្ថុធាតុដើមក្នុងស្រុក...
ភ្នំពេញ ៖ ស្ត្រីត្រូវចោទម្នាក់ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួន និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមផ្លូវច្បាប់។ យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តបាត់ដំបង...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្ត្រីវ័យ២២ឆ្នាំ ម្នាក់ នៅខេត្តមណ្ឌលគិរី កាលពីចុងខែ មិថុនា រួចរត់គេចខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើង...