ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២នេះ តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀនជនជាតិវៀតណាម ចំនួន ២នាក់ និង បុរសខ្មែរ ជាប់គុក ម្នាក់ៗ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជាង ២...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន ស្ត្រីសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់ការសាកសួរចម្លើយ ជាប់ពាក់ព័ន្ធនឹង រក្សាទុកនិង ជួញដូរគ្រឿងញៀនចំនួន ជាង ៥២ គីឡូក្រាម...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានសម្ដែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍ សម្រាប់សកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះនៅខេត្តកំពង់ចា។ បើតាមលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានលើកឡើងថា ចក្ខុវិស័យរបស់សមាគម សំដៅផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង...
ភ្នំពេញ៖ ការបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣.៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២.០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១.៥៤០នាក់។ នេះបើតាម ហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃចន្ទនេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ៣៣.១៧៤នាក់*ខេត្តកំពត ៣១.៣២៣នាក់*ខេត្តសៀមរាប ២៦.៧៤៣នាក់*ខេត្តបាត់ដំបង ២០.៥១២នាក់*រាជធានីភ្នំពេញ ១៨.០៩៨នាក់*ខេត្តកណ្តាល ១៦.២៤៥នាក់*ខេត្តកែប...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងណែនាំដល់មន្ត្រី ឲ្យត្រូវចេះអោបក្រសោប អប់រំណែនាំគ្នា ចេះសាមគ្គីយោគយល់គ្នា សហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្ដីណែនាំលេខ ១៦៩/២២ ស្ដីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក នៅសាលាខេត្តកំពង់ចាម...
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវបានប្តេជ្ញារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់ ដោយបញ្ជាក់សារជាថ្មីថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបំណុលខុសឡើយ។ ការសន្យានេះបានធ្វើឡើងនៅពេលបិទកិច្ចប្រជុំរដ្ឋាភិបាលចំហរយៈពេលពីរថ្ងៃដែលបានបញ្ចប់នៅថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក Phankham Viphavanh នាយករដ្ឋមន្ត្រី និងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងវៀងច័ន្ទ អភិបាលខេត្ត និងតំណាងស្ថាប័នរដ្ឋនានា។ សារព័ត៌មាន Vientiane Times នៅថ្ងៃចន្ទនេះបានចុះផ្សាយ បន្ទាប់សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា រដ្ឋាភិបាលនឹងបន្តដោះស្រាយនូវទម្រង់ផ្សេងៗនៃបំណុលសាធារណៈ ជាពិសេសបំណុលដែលជំពាក់ដោយសហគ្រាសរដ្ឋ...
កាលពី ៤៧ឆ្នាំមុន នៅតំបន់ជនបទភាគខាងជើងខេត្ត Shanxi បើអ្នកណាមានម៉ូតូមួយគ្រឿង តើនឹងសប្បាយរីករាយយ៉ាងណាទៅ? នៅខែកក្កដា ឆ្នាំ1975 តាមការបោះឆ្នោតរបស់ប្រជាជននៅភូមិ Liangjiahe លោក Xi Jinping បានចូលរួមសមាជយុវជន ដែលមានការអប់រំកម្រិតខ្ពស់នៅទីក្រុង Yan’an ។ នៅពេលនោះ មានយុវជនដែលមានការអប់រំ កម្រិតខ្ពស់ប្រហែល៣០,០០០ នាក់មកពីទីក្រុងប៉េកាំង ក្នុងតំបន់...
តបតាមសេចក្តីអញ្ជើញរបស់លោកXi Jinping ប្រធានរដ្ឋចិន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា។ ចិន និងឥណ្ឌូណេស៊ី មានប្រវត្តិសាស្តផ្លាស់ប្តូរមេត្រីភាព តាំងពីយូរយារណាស់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលនេះ គំនិតផ្តួចផ្តើមមួយ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រោយបុរសជនជាតិនីហ្សេរីយ៉ា បានជាសះស្បើយពីជំងឺអុតស្វា ចំពោះនីតិវិធីបន្ដទៀតយ៉ាងណានោះ គឺអាស្រ័យទៅផ្លូវច្បាប់របស់កម្ពុជា ដែលខាងសមត្ថកិច្ចនឹងចាត់វិធានការ ។ ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ខណៈបុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM)...
ថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការបទប្បញ្ញត្តិ ថាមពលបរមាណូ របស់ជប៉ុន បានអនុម័តជាផ្លូវការនូវផែនការ របស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយទៅក្នុងសមុទ្រ ។ នេះជាជំហានដ៏មានគ្រោះថ្នាក់មួយរបស់ជប៉ុន ដែលប៉ុនប៉ងធ្វើឱ្យរឿងនេះក្លាយទៅជាការពិត ។ បច្ចុប្បន្ននេះ រោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយបានតម្កល់ទុកទឹក សំណល់នុយក្លេអ៊ែរលើសពី១២៥ម៉ឺនតោន ។ អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ...