ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ដល់ប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបពិភាក្សាការងារអំពី គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាមួយ គណៈប្រតិភូក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច...
បរទេស៖ ប្រទេសអ៊ុយក្រែនបាន ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋ Donbass ទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកការសម្រេចចិត្តនេះថា ជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”...
បរទេស៖ កាលពីថ្ងៃចន្ទសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំ បញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ UAVs ជាច្រើនរយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ប៉ុន្តែ អ៊ីរ៉ង់បានច្រានចោលការ អះអាងនេះទាំងស្រុង ហើយរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ អ្វីឡើយលើសេចក្តីថ្លែងការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤...
ដោយមានរលក Covid -19 កើតទ្បើង ទើបក្រុម Bilderberg បានពន្យាពេលមិនកោះប្រជុំអស់ពីរឆ្នាំ ២០២០និង២០២១។ ហើយឆ្នាំនេះ គឺកិច្ចប្រជុំលើកទី៦៨ របស់ The Bilderberg Group បានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់៥ មិថុនា ២០២២ នៅ Washington D.C ក្នុង...
ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាខួបទី១៤ឆ្នាំហើយ ដែលសៀម (ថៃ) បានចូលឈ្លានពានលើទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ បើតាមកំណត់ត្រា របស់គេហទំព័រ «អរិយធម៌ខ្មែរ» បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ កក្កដា ២០០៨ មានជនជាតិថៃបីនាក់ ( ព្រះសង្ឃមួយអង្គ យាយជីមួយនាក់ និងតាជីមួយនាក់)...
A conversation with Prof. Mohan Munasinghe, Nobel Peace Prize co-winner and environment economist In 2007, Mohan Munasinghe shared the Nobel Peace Prize...
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការចិញ្ចឹមបីបាច់ឥតឈប់ឈរ ដោយមេដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់ ទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងទៅ រហូតបានក្លាយជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំ២០១០ ហើយបានបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំ។ ប្រទេសទាំងពីរទទួលបាន កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង។...
One is the image familiar to millions the world over: the worker at the end of his shift and stepping blinking into...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។ ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ដុល្លារលើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី...