ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលេីកឡេីងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន...
បរទេស៖ ទីក្រុង Kharkov ដែលជាទីក្រុងទី២ របស់អ៊ុយក្រែន បានទទួលរងនូវការបាញ់ផ្លោង និងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៅទីនោះបាននិយាយថា ពួកគេបានប្រមូលសំណល់នៃគ្រាប់របស់រុស្ស៊ីដែលបានបាញ់មកទីក្រុងនេះ រួមទាំងបំណែកនៃគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែតផងដែរ។ រដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា មីស៊ីលបានបណ្តាលឱ្យស្លាប់ជនស៊ីវិលរាប់រយនាក់ ហើយសង្ឃឹមថា សំណុំបំណែកទាំងនេះអាចធ្វើជាភស្តុតាងនៅក្នុងចំណាត់ការរបស់តុលាការនាពេលអនាគត...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G-7) បានប្តេជ្ញាថានឹង “បង្កើនសម្ពាធ” សេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ចំពេលមានសង្រ្គាមលើអ៊ុយក្រែន និងស្វែងរកការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលត្រូវការច្រើនដល់ទីក្រុងគៀវ ខណៈពេលដែលគេកត់សំគាល់ថា ពួកគេមិនឃើញមានភស្តុតាងណាមួយនៃទីក្រុងម៉ូស្គូ បានប្តេជ្ញាចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត សមាជិក G-7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ក៏បានឲ្យដឹងផងដែរថា ពួកគេប្តេជ្ញាជួយអ៊ុយក្រែនជួសជុល និងការពារហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងទឹក...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលត្រូវបានដាក់លើមន្ត្រីចិន ជាបន្ទាន់ ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការទីបេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនពីររូប ជុំវិញអ្វីដែលពួកគេហៅថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់ស្វយ័តទីបេ។ លោក Wang បានលើកឡើងថា ភាគីអាមេរិកបានដាក់ទណ្ឌកម្មខុសច្បាប់លើមន្ត្រីចិន នៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ ដែល...
កាលពីថ្ងៃទី១១ ខែធ្នូ លោក Huang Runqiu ប្រធានមហាសនិ្នបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ» លើកទី ១៥(COP15) និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការអនុវត្តគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសចិនខ្ពស់ជាងចំនួនមធ្យមភាគនៃសកលលោក។ថ្លែងក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំរបស់យុវជនដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ លោក Huang Runqiu បានលើកឡើងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះសម្បូរបែបបំផុតនៅលើពិភពលោក និងជាប្រទេសដំបូងគេដែលបានចូលរួមក្នុងអនុសញ្ញាជីវចម្រុះ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សជីវចម្រុះ និងជំរុញយ៉ាងខ្លាំងក្លានូវការអភិរក្សជីវចម្រុះឱ្យទៅជាប្រធានបទសំខាន់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការ គួរសមជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិ បេសកកម្មការទូត នាពេលឆាប់ៗខាងមុខ ។ក្នុងជំនួបនេះភាគីទាំងពីរ បានចុះហត្ថលេខាលើ...
បរទេស៖ ប្រទេសចិនបានថ្កោលទោស ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីរបស់ខ្លួនសម្រាប់ការរំលោភសិទ្ធិនៅក្នុងតំបន់ទីបេ ដោយនិយាយថាការដាក់ទណ្ឌកម្ម “ខុសច្បាប់” គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា វិធានការនេះ ជាការ...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង ១២គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី១ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។ កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី...
បរទេស ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃចន្ទថា នៅពេលដែលរុស្ស៊ី បញ្ចប់ជម្លោះនៅអ៊ុយក្រែន វាគួរតែត្រូវបានផ្តល់ ឱកាសដើម្បីធ្វើជំនួញជាមួយ អាល្លឺម៉ង់ម្តងទៀត ។ ទោះយ៉ាងណាក៏ដោយ លោក Scholz បាននិយាយម្តងទៀតថា ទីក្រុងម៉ូស្គូត្រូវតែ និងមិនឈ្នះសង្គ្រាមនោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២...
ភ្នំពេញ៖ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះ កាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរ ផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែម លើចំណុចខ្វះខាត ដែលមានចែងនៅក្នុងច្បាប់ ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ ក្នុងការផ្ដល់នូវការគាំពារ របបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយ ដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវា ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាង អនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័ត លើការពង្រីកវិសាលភាព ក្នុងការអនុវត្តចំពោះបុគ្គល ដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលមានជាអាទិ៍៖ ១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈ ស្មើអនុរដ្ឋលេខាធិការឡើង ។ ២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈ ចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ៦). មន្រ្តីសង្ឃដូចមានចែង ក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំង ដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ ពេញមួយព្រឹកកន្លងមកនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុង លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក៧មាត្រា និងរៀបចំដាក់ឆ្លងជូន ប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕