បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Pol Jonson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតមិនមានបំណង ផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងទំនើប Saab JAS 39 Gripen របស់ខ្លួននោះទេ, ទីក្រុងគៀវធ្លាប់បាននិយាយថា ខ្លួនចង់បានយន្តហោះទំនើប ពីអ្នកគាំទ្រលោកខាងលិច រួមទាំងពីទីក្រុង Stockholm ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ...
ភ្នំពេញ៖ នៅព្រឹកកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូ តាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីសម្ដេចតេជោ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ ចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី កាលពីពេលថ្មីៗនេះ ដោយបានគូសបញ្ជាក់ថា ការដែលបច្ចេកទេសផលិត តែប្រពៃណីនិងទំនៀមទំលាប់ពាក់ព័ន្ធ របស់ប្រទេសចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិនៃអង្គការសហប្រជាជាតិ វាមានសារៈសំខាន់ណាស់ចំពោះ ការផ្សព្វផ្សាយវប្បធម៌តែរបស់ប្រទេសចិន គួរតែធ្វើឱ្យការអភិរក្សជាប្រព័ន្ធ ចំពោះបេតិកភណ្ឌអរូបីឱ្យបានល្អ ព្រមទាំងជំរុញការផ្លាស់ប្តូរបែបច្នៃប្រឌិត និងការអភិវឌ្ឍបែបនវានុវត្តន៍...
ទោះបីជាអ្នកនយោបាយមួយចំនួន របស់អាមេរិកបានឃោសនាបំប៉ោងពីការ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិក បានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំ ដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិក ពីប្រទេសចិនមិនត្រឹមតែបាន លើសពីពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃចន្ទកន្លងមកនេះ បានលើកឡើងថា កន្លងមកប្រទេសអាល្លឺម៉ង់ តែងតែជាអ្នកផ្គត់ផ្គង់ ដ៏សកម្មនិងទៀងទាត់ បំផុតសម្រាប់អ៊ុយក្រែន និងជាពិសេសប្រភេទរថក្រោះ Leopard 2 ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាលក្រុងគៀវ មិនទាន់យល់ទេថាហេតុអ្វី បានជាការដឹកជញ្ជូនអាវុធទាំងនោះ បែរជាចាប់ផ្តើមមានភាពយឺតយ៉ាវ និងមានភាពស្ទាក់ស្ទើរទៅវិញ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ Tagesschau លោក...
ភ្នំពេញ៖ ការប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំទី៤នៅព្រែកលៀប បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកជិះកង់ប្រមាណ ៥៣៣នាក់ ក្នុងការប្រកួតនោះ។ ការប្រកួតកង់ភ្នំបានចែកជា ១៤ វិញ្ញាសាដែលមានចម្ងាយកំណត់ ទៅតាមប្រភេទវិញ្ញាសានីមួយៗ និងតម្រូវឲ្យជិះប្រកួតលើផ្លូវរាបស្មើ ផ្លូវទួល និងផ្លូវឧបសគ្គផ្សេងៗ។...
បរទេស៖ អ្នកការទូតជាន់ខ្ពស់ប៉ូឡូញបាននិយាយថា រុស្ស៊ីមិនអាចរំពឹងថា នឹងមានការធានាសន្តិសុខ ពីប្រទេសផ្សេងទៀតនោះទេ។ ការអំពាវនាវដើម្បីដោះស្រាយកង្វល់ របស់ទីក្រុងមូស្គូ អំពីការពង្រីកអង្គការណាតូនៅអឺរ៉ុប បានមកពីអតីតនិងបម្រើមេដឹកនាំ នៃបណ្តាប្រទេស EU រួមទាំងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ យោងតាមអភិបាលស្តីទីនៃតំបន់ Zaporozhye ដែលទើបដាក់បញ្ចូលថ្មីរបស់រុស្ស៊ី លោក Evgeny Balitsky បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានបាញ់រ៉ុក្កែតឆ្ពោះទៅទីក្រុង Melitopol កាលពីយប់ថ្ងៃសៅរ៍ ដោយបានវាយប្រហារ ទៅលើសណ្ឋាគារ និងភោជនីយដ្ឋានមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មានទីតាំងនៅជិតសមុទ្រ...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីព្រមានរួចមកហើយ ចំពោះស្ថានភាពតានតឹង នៅក្នុងតំបន់កូសូវ៉ូ ដែលជាក្រុមជនជាតិភាគតិច ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអជ្ញាធរ នៃប្រទេសអាល់បេនី និងជាខេត្តដែលត្រូវបានកាត់ផ្តាច់ចេញ ពីប្រទេសស៊ែប៊ី។ លោកស្រីអ្នកនាំពាក្យមិនត្រឹមតែប៉ុណ្ណោះ ក៏បានព្រមានអំពីសកម្មភាពគាំទ្រ ដោយអាវុធទៅឲ្យភាគីជម្លោះនៅក្នុងតំបន់នេះ ពីសំណាក់បណ្តាប្រទេសលោកខាងលិចផងដែរ។លោកស្រីបានបន្តថា សកម្មភាពញុះញង់ជាបន្តបន្ទាប់ ជាមួយនឹងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា កម្ពុជា នឹងត្រូវកសាងស្ពានឆ្លងកាត់ទន្លេចំនួន ៣កន្លែងថែមទៀត នាពេលខាងមុខនេះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋក្នុងការដំណើរ ជាពិសេសអភិវឌ្ឍន៍ហេដ្ឋាន រចនាសម្ព័ន្ធផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ...