ព័ត៌មានអន្តរជាតិ

ប៉ូឡូញថា រុស្ស៊ីគ្មានសិទ្ធិទទួលបាន​ ការធានាសន្តិសុខ ពីប្រទេសណានោះទេ

បរទេស៖ អ្នកការទូតជាន់ខ្ពស់ប៉ូឡូញបាននិយាយថា រុស្ស៊ីមិនអាចរំពឹងថា នឹងមានការធានាសន្តិសុខ ពីប្រទេសផ្សេងទៀតនោះទេ។ ការអំពាវនាវដើម្បីដោះស្រាយកង្វល់ របស់ទីក្រុងមូស្គូ អំពីការពង្រីកអង្គការណាតូនៅអឺរ៉ុប បានមកពីអតីតនិងបម្រើមេដឹកនាំ នៃបណ្តាប្រទេស EU រួមទាំងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដោយផ្អែកតាមការលើកឡើង របស់លោក Pawel Jablonski អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានប្រាប់អ្នកកាសែត មុនពេលកិច្ចប្រជុំរបស់អ្នកការទូតកំពូល នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលបានចាប់ផ្តើមនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទថា ប្រជាជនមិនគួរ”អនុញ្ញាតឱ្យខ្លួនឯងត្រូវបានបញ្ចុះបញ្ចូលថា ប្រទេសរុស្ស៊ីមានសិទ្ធិរំពឹងថា នឹងមានការធានាសន្តិសុខពីនរណាម្នាក់ នោះទេ” ។

លោកបន្តថា “វាគ្រាន់តែជាកំហុសយុទ្ធសាស្ត្រ នៃការពិចារណាបែបនោះ។ វាមិនមែនជារុស្ស៊ីទេ ដែលត្រូវការការធានាសន្តិសុខ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែអឺរ៉ុបត្រូវការការធានាសន្តិសុខពីរុស្ស៊ី” ដោយបន្ថែមថា គណៈប្រតិភូប៉ូឡូញនឹងអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដែលអាចធ្វើទៅបានលើប្រទេសរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។

ទីក្រុងមូស្គូបានប្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនឆ្នាំថា ការពង្រីកអង្គការណាតូ បង្កការគំរាមកំហែង ដល់សន្តិសុខជាតិរុស្ស៊ី ហើយបានព្រមានថា ដោយការមិនអើពើនឹងការជំទាស់របស់ខ្លួន លើបញ្ហាដូចជាសមាជិកភាព ដ៏មានសក្តានុពលរបស់អ៊ុយក្រែន នៅក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ ប្រទេសលោកខាងលិច កំពុងឆ្លងកាត់បន្ទាត់ក្រហមផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top