ភ្នំពេញៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យដំណើរកា រជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ លោកបណ្ឌិត...
ឡុងដ៌៖ មតិមួយពី Financial Times បានឲ្យដឹងថា រដ្ឋបាលលោក បៃដិន គួរតែពិចារណាលើការដកពន្ធ និងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលកំពុងកើនឡើង នាពេលបច្ចុប្បន្ន នៅក្នុងសហរដ្ឋអាមេរិក។ ចំពេលមានការខិតខំប្រឹងប្រែង និងការពិភាក្សាដើម្បីកាត់បន្ថយអតិផរណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបរាជ័យក្នុងការលើកឡើងពីការដកពន្ធខ្ពស់លើការនាំចូលរបស់ចិន ដែលត្រូវបានដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។...
បរទេស៖ យោងតាមតួលេខ ដែលបានបង្ហាញ ដោយក្រសួងកិច្ចការងារ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ទំហំនៃអតិផរណា របស់អាមេរិក បានកើនឡើងដល់ចំណុចមួយខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ១៩៨១។ ក្នុងនោះតម្លៃនៃការចាយវាយ បានកើនឡើងខ្លាំង ដល់ទៅ៨,៦ភាគរយ កាលពីខែឧសភាធៀបទៅនឹង ពេលវេលាកាលពី១២ខែមុន ពោលគឺលឿនជាង កាលពីខែមេសាធៀបទៅនឹង ខែមេសា ឆ្នាំមុន ដែលមានត្រឹមតែ៨,៣ភាគរយ។...
បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ជាសាធារណៈដោយសភាជាតិ របស់ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង បានកំពុងតែនឹងរៀបចំ ដំណើរការដុតកំទេចចោល នូវឧបករណ៍ដែលប្រើប្រាស់ សម្រាប់ការពារកូវីដ កាលពីពេលកន្លងមកដូចជា PPE ជាដើម មានតម្លៃសរុប ដល់ទៅជាង ៤ពាន់លានដុល្លារ។ ប្រភពដដែលបានអះអាងដែរថា បច្ចុប្បន្នគណរដ្ឋមន្ត្រីកំពុងរៀបចំ ផែនការនេះហើយរំពឹងទុកថា នឹងដុតកំទេចចោលទាំងអស់...
រដ្ឋមន្ដ្រីកសិកម្ម បញ្ជាមន្ដ្រីក្រោមឱវាទ ដាក់ចេញវិធានការបន្ទាន់ ដោះស្រាយការរាំងស្ទះដល់ល្បឿន បង្កបង្កើនផលhttps://dap-news.com/national/2022/06/10/252625/ ប្រមុខការពារជាតិខ្មែរ កំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ នៅសិង្ហបុរីhttps://dap-news.com/national/2022/06/10/252631/ បុរសវ័យចំណាស់ម្នាក់ ទៅឃ្វាលគោ ប្រទះឃើញគ្រាប់បែក ផលិតនៅសូវៀត មិនទាន់ផ្ទុះជិត៥០គ្រាប់https://dap-news.com/national/2022/06/10/252658/ លោក វ៉ី សំណាង សង្ឃឹមថា លោក ទឹម...
ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវនូវទង្វើខុសឆ្គងរបស់ខ្លួនក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើងនៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ក្រសួងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យតៃវ៉ាន់ដែលមានតម្លៃប្រហែល ១២០លានដុល្លារអាមេរិក។ លោកបានលើកឡើង ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ma បានព្រមានថា ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យក្នុងការប្រើកម្លាំង ដើម្បីទប់ទល់នឹងការបង្រួបបង្រួមជាតិឡើងវិញនឹងរុញច្រានជនរួមជាតិតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃការឈឺចាប់៕ ប្រែសម្រួល ឈូក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង ការចុះពិនិត្យនិងព្យាបាលជម្ងឺត្រចៀក,...
ឡុងដ៌៖ វាជារឿងសំខាន់ណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសផ្សេងៗគ្នាក្នុងការធ្វើការរួមគ្នាលើបញ្ហាសកលលោកធំៗ នេះបើតាមអ្នកសិក្សាអង់គ្លេសឈានមុខគេបានប្រាប់សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃពុធ។ សាស្ត្រាចារ្យ Andy Schofield អនុប្រធាននៃសាកលវិទ្យាល័យ Lancaster បានលើកឡើងថា “ខ្ញុំជាអ្នកវិទ្យាសាស្ត្រ” ហើយខ្ញុំនឹងជឿជាក់លើគំនិតដែលថាទេពកោសល្យ និងសមិទ្ធិផលវិទ្យាសាស្ត្រ មិនត្រូវបានកំណត់ ចំពោះព្រំដែនរវាងប្រជាជាតិនោះទេ ហើយយើងតែងតែធ្វើកាន់តែប្រសើរឡើង តាមរយៈការនាំមនុស្សមករួមគ្នា និងរួមបញ្ចូលគ្នា និងសហការគ្នា”។ លោកបានកត់សម្គាល់ថា”សម្រាប់បញ្ហាសកលណាមួយ វានឹងចាំបាច់ក្នុងការធ្វើអ្វីៗតាមបែបសកលលោក”...
កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...