បរទេស៖ ប្រធានកិច្ចការងារគោលនយោបាយរ បស់ប្លុកអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃមួយថា អឺរ៉ុបត្រូវតែចាប់ផ្តើមទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពរបស់ខ្លួន ខណៈដែលលោកក៏បានប្រកាសដែរ កញ្ចប់ថវិកាសម្រាប់ចំណាយ លើវិស័យការពារជាតិទាំងអស់ នៅក្នងប្លុកនឹងមានចំនួនកើនឡើង ទៅដល់៧០ពាន់លានអឺរ៉ូ នៅឆ្នាំក្រោយ។ ថ្លែងទៅកាន់វេទិកាស្តីអំពីការវិនិយោគ ទៅលើកិច្ចការពារជាតិរបស់អឺរ៉ុបឬ Inesting in European Defence Forum...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការអះអាងកាលពីថ្ងៃម្សិលមិញនេះថា អ្វីដែលទទួលបានពីឯកសារដឹកជញ្ជូនអាវុធរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់ឲ្យជម្លោះនៅអ៊ុយក្រែន គឺមានសុពលភាពយ៉ាងហោចណាស់ ក្នុងរយៈពេល៣ឆ្នាំទៀត។ អ្នកនាំពាក្យរូបនេះបានបន្តទៀតដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensly គួរតែធ្វើការកត់សំគាល់នូវការងារបែបនេះ ដើម្បីវាស់វែងពីអនាគតរបស់ប្រទេសជាតិរបស់គាត់។ មន្ត្រីជាន់ខ្ពស់របស់រុស្សីដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតអំឡុងពេលបទសំភាស កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានរៀបចំផែនការ ដើម្បីចាប់យកជម្លោះនៅអ៊ុយក្រែន ជាចំណាត់ខ្មាំងឲ្យបានរហូតទៅដល់ឆ្នាំ២០២៥យ៉ាងហោចណាស់ហើយ៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ ។ យោងតាមរបាយការណ៍ស្តីពីជំនួយ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើវិស័យសុខាភិបាល...
បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលចំពោះទិន្នន័យ ដែលបានរាយការណ៍យ៉ាងទូលំទូលាយ ដែលបានដាក់ប្រទេសនេះថា ជាប្រទេសនាំមុខគេក្នុងការ ឆ្លងមេរោគអេដស៍ថ្មី នៅទូទាំងពិភពលោក ដោយរុស្ស៊ីថា របាយការណ៍នេះ គឺជា “ការឃោសនាបង្កហេតុ” ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាទិន្នន័យ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចស្តារឡើងវិញ បានពេញលេញនូវប្រព័ន្ធថាមពលជាតិ ដែលត្រូវបានបំផ្លាញដោយការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីនោះទេ ដោយលោកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ទប់ទល់នឹងស្ថានភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនបាននិយាយ នៅក្នុងវីដេអូមួយកាលពីល្ងាចថ្ងៃពុធថា ប្រជាជនអ៊ុយក្រែនមិនគួរភ្លេចថា “ឥឡូវនេះវាមិនអាចទៅរួចទេ ក្នុងការស្តារឡើងវិញ...
គៀវ៖ ខណៈដែលមន្ត្រីលោកខាងលិចបង្ហាញថា រុស្ស៊ីនឹងព្យាយាមបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ក្នុងរដូវរងា អ៊ុយក្រែនប្រហែលជាគ្មានជម្រើសអ្វី ក្រៅតែពីបន្តការជំរុញរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរដូវត្រជាក់បំផុតនៃឆ្នាំនេះ នេះបើយោងតាមអ្នកជំនាញ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ Financial Times Global Boardroom កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា រុស្ស៊ីកំពុង “ព្យាយាមផ្អាកជម្លោះ” ដើម្បីប្រមូលផ្តុំឡើងវិញ ហើយចាប់ផ្តើមការវាយលុកធំជាងនេះនៅពេលក្រោយ”។ លោកបានបន្ថែមថា នេះគឺដោយសារតែ “អ៊ុយក្រែនឥឡូវនេះមានសន្ទុះ” នៅក្នុងសង្រ្គាមយូរអង្វែង។...
ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា សភាឥណ្ឌូណេស៊ី បានអនុម័តក្រមព្រហ្មទណ្ឌថ្មីមួយ ដែលហាមប្រាមអ្នកណាម្នាក់ក្នុងប្រទេសនេះពីការរួមរ័កក្រៅអាពាហ៍ពិពាហ៍ និងរឹតត្បិតសេរីភាពនយោបាយ ។ ការរួមភេទក្រៅអាពាហ៍ពិពាហ៍នឹងត្រូវជាប់ពន្ធនាគាររហូតដល់១ឆ្នាំក្រោមច្បាប់ថ្មីដែលចូលជាធរមានក្នុងរយៈពេល៣ឆ្នាំ ។ ច្បាប់នៃការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការកើនឡើងនៃការអភិរក្សសាសនានៅក្នុងប្រទេសដែលភាគច្រើនកាន់សាសនាអ៊ីស្លាម ។ ក្រុមអ្នករិះគន់បានចាត់ទុកច្បាប់នេះថា ជា “គ្រោះមហន្តរាយ” សម្រាប់សិទ្ធិមនុស្ស និងជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ ទៅខេត្តសៀមរាប កំពុងធ្វើការសិក្សាហើយ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះតាមរយៈការឆ្លើយតបខំមិនហ្វេសប៊ុកមួយឈ្មោះ «សាន សៀមរាប» ដែលបានលើកឡើងថា «សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា សភាសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា បានចាប់ផ្តើមបោះឆ្នោតភ្លាមៗកាលពីថ្ងៃពុធ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏ធំមួយ រួមទាំងការអនុញ្ញាតឱ្យមានជំនួយសន្តិសុខរហូតដល់១០ពាន់លានដុល្លារអាមេរិក និងការទិញសព្វាវុធលឿនរហ័សសម្រាប់កោះតៃវ៉ាន់ ខណៈដែលប្រទេសចិន បានដាក់សម្ពាធលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ។ កំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ ឬហៅកាត់ថា NDAA មិនបូករួមបញ្ចូលទាំងបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាកោះតៃវ៉ាន់ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីនៃ...
រីយ៉ាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកដល់ទីនេះកាលពីរសៀលថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហប្រតិបត្តិការ ចិន-ឈូងសមុទ្រ ហៅកាត់ (GCC) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តាមការអញ្ជើញរបស់ស្តេច Salman...