ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២ថ្ងៃត្រង់ ៕
ភ្នំពេញ ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការអប់រំសម្រាប់សិស្សនិស្សិត ទទួលបានយ៉ាងល្អប្រសើរនោះ គឺជាកត្តាគន្លឹះកំណត់ដល់ភាពជោគជ័យ មិនត្រឹមតែសម្រាប់បគ្គលម្នាក់ៗ ប៉ុណ្ណោះទេ តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូលផង។ ជាក់ស្តែងនៅពេលកន្លងមក មានសិស្សនិស្សិតពូកកែជាច្រើន បានមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាល ។ ការថ្លែងរបស់លោករដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍បែបនេះ...
ភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃបោះឆ្នោត៥មិថុនា ២០២២នេះ នៅតាមការិយាល័យបោះឆ្នោតនានា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើន មូលមីតម្រងជួរ មុនម៉ោងចាប់ផ្តើមដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ពោលមុនម៉ោង៧ ពលរដ្ឋជាច្រើន បានសម្រុកទៅកាន់ ការិយាយល័យបោះឆ្នោតរៀងៗខ្លួន និងតម្រង់ជួររងចាំរួចជាស្រេច ។ ជុំវិញសកម្មភាពរបស់ពលរដ្ឋ សម្រុកទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅការិយាល័យបោះឆ្នោតលេខ០២៣១ ស្ថិតក្នុងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេច សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ...
បរទេស៖ សមភាគីរបស់គាត់ នៅក្នុងប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានហេតុផលដើម្បីបារម្ភខ្លាចយោធារបស់គាត់ ។ លោក Alexander Lukashenko ក៏បានអះអាងម្តងទៀតថា ប្រទេសប៉ូឡូញ កំពុងស្វែងរកការដណ្តើមយក ផ្នែកខ្លះនៃអ៊ុយក្រែន ដោយនិយាយថា យោធាអ៊ុយក្រែននឹង “ដក” នរណាម្នាក់ដើម្បីការពាររឿងនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បានបង្ហាញឱ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់ ចំពេលមានប្រតិបត្តិការយោធារុស្ស៊ី ដែលកំពុងបន្តនៅក្នុងប្រទេស របស់គាត់ថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំង អាចផ្តល់នាវាមុជទឹក ឱ្យអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine...
បរទេស៖ ប្រទេសស្វីសបានធ្វើការសម្រេចចិត្ត កាលពីថ្ងៃសុក្រថា ការដឹកជញ្ជូនសព្វាវុធ ដែលមានធាតុផ្សំ ដែលផលិតដោយស្វីស ទៅកាន់អ៊ុយក្រែន មិនបំពានលើអព្យាក្រឹតភាព ដែលមានអាយុកាលរាប់សតវត្ស របស់ប្រទេសនេះទេ ប្រសិនបើលក្ខខណ្ឌមួយចំនួន ត្រូវបានបំពេញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមរដ្ឋាភិបាលថា “ការផ្តល់សម្ភារៈសង្រ្គាមក្នុងទម្រង់ ជាធាតុដំឡើង ឬគ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុនសព្វាវុធ អឺរ៉ុបនឹងនៅតែអាចធ្វើបាន...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក...