បរទេស ៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថា នឹងដោះស្រាយកង្វល់ របស់ប្រទេសតួកគី លើពាក្យស្នើសុំ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមសម្ព័ន្ធភាព យោធា ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយដែលបានធ្វើឡើង នៅទីនេះរួមគ្នាជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បង្ហាញអំពីសក្តានុពល លើដំណាំកសិឧស្សាហកម្ម ក្នុងស្រុកស្ទឹងត្រង់ ។លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២០ ខែឧសភ ឆ្នាំ២០២២ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៥ខ្សែ ប្រវែង ២៧,៩៧ គីឡូម៉ែត នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការ ជាមួយប្រទេសទាំងអស់ រួមទាំងប្រទេស BRICS ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ រួមនៅជុំវិញពិភពលោក។ លោក ស៊ី បានធ្វើការកត់សម្គាល់ នៅក្នុងសារអបអរសាទរមួយទៅកាន់កិច្ចប្រជុំនិម្មិត ដែលចូលរួមដោយតំណាង មកពីគណបក្សនយោបាយ ក្រុមអ្នកគិត និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេស BRICS...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រទេស BRICS ធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍ពិភពលោកនៃសន្តិសុខសម្រាប់ទាំងអស់គ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថា ជាវីដេអូនៅក្នុងសម័យបើក នៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេស BRICS ។ លោក ស៊ី បានកត់សម្គាល់ថា បច្ចុប្បន្ននេះ...
KYIV/SLATYNE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថាក្រុម G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ឱ្យអ៊ុយក្រែននូវទឹកប្រាក់ចំនួន១៨,៤ពាន់លានដុល្លារ ដែលជាមូលនិធិដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានលើឡើងថា នឹងបង្កើនល្បឿន នៃជ័យជម្នះរបស់ទីក្រុង (Kyiv) លើប្រទេសរុស្ស៊ី ហើយដែលមានសារៈសំខាន់ដូចគ្នា...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានផ្លូវកាត់សម្រាប់ការដាក់ពាក្យ សុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ហៅកាត់ (EU) នោះទេ ។ លោក Scholz បានលើកឡើងនៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់...
បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។ ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។ យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីទេដោយសារជំងឺកូវីដ១៩ ខណៈជាសះស្បើយចំនួន៣នាក់ថែមទៀត។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ...
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំទិវាជាតិ នៃការចងចាំ ២០ឧសភា ដោយរាប់បាតប្រគេនចង្ហាន់ ព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។...