ដូចប្រិយមិត្តជ្រាបខ្លះៗហើយ តារាសម្តែងចាស់វង្សារាជិនីសម្រស់អ្នកនាង លី ម៉ារីណា បានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍ ចែកផ្លូវគ្នាដើរជាមួយលោកសាត ចាន់ថន ជាស្វាមី ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលកាលនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររូបនាង មានការភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង លី ម៉ារីណា បានស្ងប់ស្ងាត់មួយអន្លឺ ស្រាប់តែពេលនេះ អ្នកនាង លី ម៉ារីណា...
នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្សរួមមានមកពីគណបក្សហ៊្វុនស៊ិនប៉ិច មកពីអតីតគណបក្សប្រឆាំងដែលបានរំលាយ ជាពិសេសមកពីគណបក្សភ្លើងទៀន គឺមានសមាសភាពក្នុងជួរបេក្ខជនក្រុមប្រឹក្សាសង្កាត់ រហូតដល់០៦នាក់ ដែលមានលំដាប់លេខរៀងទី២ ទី៤ ទី៥ ទី៦ ទី៧ និងទី១០ ក៏បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ លោក រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។ លោក រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិនិងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ៕
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ធនធានសត្វព្រៃរបស់កម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងដាក់អន្ទាក់ កើតឡើងបណ្តាលមកពីជួញដូរសត្វព្រៃ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងសន្និសីទកាសែត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។ កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច...
កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឩសភា ឆ្នាំ២០២២ នេះនៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាសុខសន្តិភាព...
ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេស របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរ ការនៃការដាក់ពាក្យសុំចូល ជាសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។ នៅថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតី នៃសាធារណរដ្ឋ និងគណៈរដ្ឋមន្ត្រីនៃគោលនយោបាយការបរទេស និងសន្តិសុខ របស់រដ្ឋាភិបាល បានបញ្ចប់របាយការណ៍ ស្តីពីការចូលរួមរបស់ប្រទេសហ្វាំងឡង់ ទៅកាន់អង្គការសន្ធិសញ្ញា...
ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលទើបនឹងបញ្ចប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា “ភាពជាកណ្តាលរបស់អាស៊ាន គឺជាបេះដូង នៃយុទ្ធសាស្ត្ររដ្ឋបាលរបស់ខ្ញុំ ក្នុងការបន្តទៅអនាគត ដែលយើងទាំងអស់គ្នាចង់ឃើញ ហើយខ្ញុំមានន័យថា ដោយស្មោះស្ម័គ្រ” ។ ថ្វីបើមានពាក្យកក់ក្តៅក៏ដោយ ក៏ភាពស្មោះត្រង់ របស់ទីក្រុងវ៉ាស៊ីនតោន មានចម្ងល់។...
ប៉េកាំង ៖ ធនាគារកណ្តាល របស់ប្រទេសនេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ បានលើកទម្ងន់ នៃប្រាក់យន់របស់ចិន នៅក្នុងកញ្ចប់រូបិយប័ណ្ណបម្រុង ឥស្សរជនរបស់ខ្លួនដល់ ១២,២៨ភាគរយពី ១០,៩២ភាគរយ។ នៅក្នុងការពិនិត្យឡើងវិញ ជាទៀងទាត់លើកដំបូង របស់ខ្លួនលើការវាយតម្លៃ នៃសិទ្ធិគូរពិសេសរបស់ IMF ឬ SDR ចាប់តាំងពីប្រាក់យន់ ត្រូវបានបញ្ចូលក្នុងកញ្ចប់ ក្នុងឆ្នាំ២០១៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកស្លាប់និងឆ្លងជំងឺកូវីដ១៩ថ្មីទៀតទេ ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៩៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ជាប់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយ និង រឹតករ សម្លាប់ ស្រ្តីជនរងគ្រោះម្នាក់ ដែលត្រូវ ជាសង្សារខ្លួន ដោយសារតែខឹងនឹងនាង...