បន្ទាយមានជ័យ: ប្រភពពត៌មានពីក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន Casino Grand Daimond City នៅក្រុងប៉ោយប៉ែត នៅព្រលប់នេះបានរាយការថា កាលពីវេម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះក្រុមមន្ត្រីជំនាញ និងក្រុមជាងរុះរើបានរកឃើញសាកសពចំនួន៖ 1នាក់បន្ថែមទៀត នៅជាន់ទី១០ ក្នុងបន្ទប់ទឹករួម បន្ទាប់មកសពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត...
ប៉េកាំង៖ ប្រទេសចិន បានបន្តការគំរាមកំហែងជាយូរមកហើយក្នុងការវាយប្រហារកោះតៃវ៉ាន់ ហើយបានព្រមានថា អ្នកនយោបាយបរទេសដែលមានទំនាក់ទំនងជាមួយនឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងលេងភ្លើងហេីយ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាន្យដឹងនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងត្រូវបានប្តេជ្ញាចិត្តជាថ្មីក្នុងឆ្នាំថ្មី ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” និង “កម្ទេចផែនការដើម្បីឯករាជ្យភាពតៃវ៉ាន់” ។ អ្នកនាំពាក្យ Ma Xiaoguang បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ការគាំទ្រដ៏អាក្រក់សម្រាប់ឯករាជ្យភាពតៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន នៅក្នុងប្រទេសបរទេសមួយចំនួនគឺជាការបង្កហេតុដោយចេតនា។ ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្វែងយល់លើបទបង្ហាញស្ដីអំពីវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព...
គៀវ៖ ហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី ត្រូវបានគេដឹងថា កំពុងប្រេីអាវុធចាស់ៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ បន្ទាយហោះហើរដែលរចនាឡើងដោយសូវៀតអាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន ឬកាំជ្រួចនុយក្លេអ៊ែរ Kh-55 រាប់សិបដេីម។...
បរទេស៖ ទីក្រុងប៉េកាំងគ្រោងនឹងរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុងមូស្គូ ដោយបារម្ភពីការធ្លាក់ចុះនៃឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី ដែលជាលទ្ធផលផ្ទាល់នៃការលុកលុយដ៏មហន្តរាយរបស់ខ្លួនទៅលើអ៊ុយក្រែន និងការដួលរលំជាយថាហេតុរបស់ពូទីន, នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីចិនអនាមិក និងអ្នកជំនាញក្នុងតំបន់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាលោក វ្ល៉ាឌីមៀ...
បរទេស៖អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញបានត្រូវបានគេដឹងថាបានចេញបញ្ជាឲ្យមានការចាប់ឃាត់ខ្លួនអតីតមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើនរូបនៅក្រោយហេតុការណ៍ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីនិងមានទាំងការចូលទៅលុកលុយដោយអគាររបស់រដ្ឋាភិបាលដោយក្រុមបាតុករផងនោះ។ ក្នុងចំណោមបុគ្គលសំខាន់ៗទាំងនោះគេសង្កេតឃើញមានអតីតមេបញ្ជាការប៉ូលីសម្នាក់ផនិងអតីតប្រធានកិច្ចការងារសន្តិសុខសាធារណៈលោក Anderson Torres ផងដែលត្រូវបានអជ្ញាធរប្រេស៊ីលចោទប្រកាន់ថាគឺជាអ្នកដែលបានដឹកនាំក្រុមបាតុករទាំងដែលលោក Torres បានចេញមកបដិសេធមិនថាមិនបានចូលរួមពាក់ព័ន្ធក្តី។ រំលឹកដែរថាបាតុកររាប់ពាន់នាក់នាំគ្នាចូលរួមធ្វើការតវ៉ាប្រឆាំងនៅតាមទីតាំងអគាររដ្ឋាភិបាលជាច្រើនកន្លែងបន្ទាប់ពីការប្រកាសឡើងកាន់តំណែងរបស់លោកប្រធានាធិបតីថ្មី Luiz Lula da Silvaកាលពីប៉ុន្មានថ្ងៃមុខ។ គិតមកទល់ពេលនេះក្រុមបាតុករប្រមាណជា១៥០០នាក់ហើយដែលត្រូវបានចាប់ឃុំខ្លួនហើយក្នុងនោះមានប្រមាណជា៦០០នាក់ផងដែរដែលត្រូវបានចាប់ឃុំខ្លួនសម្រាប់រយៈពេល៥ថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ១០ឆ្នាំទៀតយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ ៤គន្លង។ នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA)...
ACU បញ្ជូនលោក ឡាយ សំណាង ទៅតុលាការ ក្រោយឃាត់ខ្លួន ករណីកិបកេងថវិការដ្ឋ ជាង៣៨ម៉ឺនដុល្លារhttps://dap-news.com/national/2023/01/11/305200/ សម្ដេច ស ខេង៖ កម្ពុជា មានឆន្ទៈមោះមុត ក្នុងការប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់https://dap-news.com/national/2023/01/11/305193/ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យតួកគី រៀបចំបណ្ដាញទិញផលិតផលhttps://dap-news.com/national/2023/01/11/305162/ មន្ត្រីជាន់ខ្ពស់ FATF...
ព្រឹកថ្ងៃទី៩ខែមករា លោក XiJinping អគ្គលេខាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី២នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន អាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ត្រូវឈរលើមូលដ្ឋាន នៃការកាន់អំណាចរយៈពេលយូររបស់បក្ស ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ និងសុភមង្គលនិងសុខដុមរមនា របស់ប្រជាជន ដើម្បីចាត់ទុកការគ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ ប្រកាន់ខ្ជាប់នូវការចង្អុល...
បន្ទាប់ពីប្រទេសចិន បានដាក់ចេញផែនការទូទៅ ស្តីពីការកំណត់កម្រិតឆ្លង នៃជំងឺកូវីដ ១៩ “ថ្នាក់Bគ្រប់គ្រង តាមថ្នាក់B” និងវិធានការបណ្តោះអាសន្ន ស្តីពីការទៅមក រវាងអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែង ការស្វាគមន៍ចំពោះការនេះ ។ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនតូច បានប្រកាសថា នឹងចាត់វិធានការដាក់កំហិត ចំពោះការចូលដែន របស់អ្នកទេសចរណ៍ចិនដែលបានបង្កើត ជាឧបសគ្គក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩...