ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ចេញបញ្ជាចាប់ខ្លួនបុគ្គលសំខាន់ៗនៅក្រោយហេតុការណ៍លុកលុយ អគាររដ្ឋាភិបាលដោយក្រុមបាតុករ

បរទេស៖អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញបានត្រូវបានគេដឹងថាបានចេញបញ្ជាឲ្យមានការចាប់ឃាត់ខ្លួនអតីតមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើនរូបនៅក្រោយហេតុការណ៍
ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីនិងមានទាំងការចូលទៅលុកលុយដោយអគាររបស់រដ្ឋាភិបាលដោយក្រុមបាតុករផងនោះ។

ក្នុងចំណោមបុគ្គលសំខាន់ៗទាំងនោះគេសង្កេតឃើញមានអតីតមេបញ្ជាការប៉ូលីសម្នាក់ផនិងអតីតប្រធានកិច្ចការងារសន្តិសុខសាធារណៈលោក Anderson Torres ផងដែលត្រូវបាន
អជ្ញាធរប្រេស៊ីលចោទប្រកាន់ថាគឺជាអ្នកដែលបានដឹកនាំក្រុមបាតុករទាំងដែលលោក Torres បានចេញមកបដិសេធមិនថាមិនបានចូលរួមពាក់ព័ន្ធក្តី។

រំលឹកដែរថាបាតុកររាប់ពាន់នាក់នាំគ្នាចូលរួមធ្វើការតវ៉ាប្រឆាំងនៅតាមទីតាំងអគាររដ្ឋាភិបាលជាច្រើនកន្លែងបន្ទាប់ពីការប្រកាសឡើងកាន់តំណែងរបស់លោកប្រធានាធិបតីថ្មី Luiz Lula da Silva
កាលពីប៉ុន្មានថ្ងៃមុខ។

គិតមកទល់ពេលនេះក្រុមបាតុករប្រមាណជា១៥០០នាក់ហើយដែលត្រូវបានចាប់ឃុំខ្លួនហើយក្នុងនោះមានប្រមាណជា៦០០នាក់ផងដែរដែលត្រូវបានចាប់ឃុំខ្លួនសម្រាប់រយៈពេល៥ថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី

To Top