ប៉េកាំង៖ ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នៅថ្ងៃសុក្រនេះ។ ផ្កាយរណបទូរគមនាគមន៍ APSTAR-6E ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតត្រកូល Long March-2C ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបនេះត្រូវបានប្រើជាចម្បងដើម្បីផ្តល់សេវាទំនាក់ទំនងឆ្លងកាត់កម្រិតខ្ពស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ខាងលើនេះ គឺជាបេសកកម្មហោះហើរលើកទី៤៦០ នៃស៊េរីរ៉ុក្កែតត្រកូល Long March...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងភាពជ្រុលនិយមរបស់រដ្ឋាភិបាលអ៊ីស្រាអែលថ្មីប្រឆាំងនឹងប៉ាឡេស្ទីន និងភាពមិនច្បាស់លាស់នៃជំហររបស់សហរដ្ឋអាមេរិកលើបញ្ហានេះ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពជ្រុលនិយមរបស់អ៊ីស្រាអែល និងភាពមិនច្បាស់លាស់នៃមុខតំណែងរបស់អាមេរិក នឹងតម្រូវឱ្យប៉ាឡេស្ទីនមានប្រតិកម្មផ្សេង” ។ លោកបានធ្វើការកត់សម្គាល់ជាប្រតិកម្ម ចំពោះការសម្លាប់របស់ទាហានអ៊ីស្រាអែលទៅលើជនជាតិប៉ាឡេស្ទីនបួននាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅ West Bank និងយេរ៉ូសាឡឹមខាងកើត។ អ្នកនាំពាក្យរូបនេះបានព្រមានថា “ការបន្តការសម្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីន...
ហាណូយ៖ ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានការប្រែប្រួលច្រើនជាងឆ្នាំមុន ដោយកំណើនផលិតផលក្នុងស្រុកសរុបត្រូវបានរំពឹងថានឹងឈានដល់ ៦,៨៣ ភាគរយ និងអតិផរណា ៣,៦៩ភាគរយនៅក្នុងសេណារីយ៉ូករណីល្អបំផុតរបស់ខ្លួន នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់មួយ បញ្ហាសេដ្ឋកិច្ចអាចនឹងកើនឡើង ៦,៤៧ ភាគរយ ហើយអតិផរណាអាចនឹងកើនឡើងដល់ ៤,០៨ ភាគរយនៅឆ្នាំនេះ នេះបើយោងតាមសារព័ត៌មាន Vietnam News ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់របាយការណ៍របស់វិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច។...
បរទេស៖អ្នកនាំពាក្យរបស់គណកម្មការសភាអឺរ៉ុបលោក Christina Wigand កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាសហភាពអឺរ៉ុបគាំទ្រពេញទំហឹងសម្រាប់ ការសម្រេចចិត្តរបស់ប្រទេសអេស្តូនីក្នុងការបង្កើតឲ្យបានទៅជាយន្តការស្របច្បាប់មួយដែលអាចធ្វើការបង្កកទ្រព្យសម្បតិ្តរបស់រុស្សីបាន។ លោក Wigand ក៏បានធ្វើការអំពាវណាវឲ្យមានការកាត់ក្តីប្រឆាំងលើសកម្មភាពអំពើហិង្សារបស់រុស្សីនៅក្នុងទឹកដីអ៊ុយក្រែនព្រមទាំងការបន្ថែមទណ្ឌកម្មប្រឆាំងប្រទេសរុស្សីផងហើយ ជាពិសេសគឺការបង្កើនល្បឿននៃការបង្កកទ្រព្យសម្បត្តិរបស់រុស្សីនៅតាមបណ្តាប្រទេសជាសមាជិក។ គួរឲ្យដឹងដែរថាយោតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសំងាត់របស់ប្រទេសអេស្តូនីមកដល់ពេលនះបានឲ្យដឹងថាទ្រព្យសម្បត្តិរបស់ប្រទេសរុស្សីមានចំនួនប្រមាណជា២០លានអឺរ៉ូឬត្រូវជា២១,៥ លានដុល្លារអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់រាល់ការបំពាន និងវិធានការឯកតោភាគី ដែលបានអនុម័តដោយអ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា លោក Ishtaye បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលជួបជាមួយ Hady Amr តំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការប៉ាឡេស្ទីននៅក្នុងការិយាល័យកិច្ចការជិតបូព៌ារបស់ក្រសួងការបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តឯកតោភាគីដែលរដ្ឋាភិបាលអ៊ីស្រាអែលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន...
គៀវ៖ លោក Serhiy Nayev មេបញ្ជាការកងកម្លាំងចម្រុះ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងរឹតបន្តឹងការការពារព្រំដែនរបស់ខ្លួនជាមួយ ប្រទេសបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nayev ត្រូវបានដកស្រង់សម្តីដោយសេវាសារព័ត៌មាន របស់កងកម្លាំងរួមថា “យើងអនុវត្តការងារ ដែលបានប្រគល់ឱ្យយើងប្រកបដោយវិជ្ជាជីវៈ ហើយបង្កើនសមត្ថភាពការពារ របស់យើងជាលំដាប់”។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី...