បរទេស៖ មេធាវីអាមេរិកលោក Merrick Garland កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការប្រកាសជាលើកដំបូងនូវអ្វីដែលគេហៅថា ជាការប្រគល់ទ្រព្យសម្បត្តិរបស់រុស្សី ដែលធ្លាប់បានរឹបអូសនោះ ទៅឲ្យប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងរុស្សី ពីសំណាក់អាមេរិកនិងលោលខាងលិច ក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តបើកប្រតិបត្តិការពិសេសយោធា ទៅលើប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលត្រូវប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែនជាលើកដំបូងនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណជា៥,៤លានដុល្លារនិងជាទឹកប្រាក់ ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីជំនួញ ជនជាតិរុស្សីលោក Konstantin Malofeyev...
បរទេស៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាង ថាកិច្ចចរចាសន្តិភាព ដែលទំនងនឹងអាចបានកើតឡើងរវាងប្រទេសរុស្សី និងអ៊ុយក្រែន នោះត្រូវធ្វើឡើងតាំងតែពីជម្លោះ គ្នាបានកើតឡើងដំបូងភ្លាមៗមកម្ល៉េះ។ លោកអតីតមេដឹកនាំរូបនេះក៏បានបន្តទៀតដែរថា៖ ទោះបីជាយ៉ាងណាក្តីក្រុម អ្នកគាំទ្រលោកខាងលិចដែលស្ថិតនៅក្នុង ជួររដ្ឋាភិបាលនៃទីក្រុងគៀវបាននាំគ្នារារាំងដំណើរ ការចរចាដើម្បីសន្តិភាពនេះទៅវិញរវាង ប្រទេសជិតខាងទាំងពីរ។ លោក Bennett ដែលបានធ្វើការពន្យល់និងសន្ទនាតាមវិដេអូដល់ទៅរយៈពេល៥ម៉ោង ជាមួយនឹងទូរទស្សន៍អ៊ីស្រាអ៊ែល Channel 12 តាំងតែពីថ្ងៃសៅរ៍បានអះអាងទៀតថា...
បរទេស៖យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គ Abdulaziz bin Salamn បានបញ្ជាក់ថាគោលនយោបាយទណ្ឌកម្មនានាដែលធ្វើឡើងពីសំណាក់សហរដ្ឋអាមេរិកនិងអឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តប្រឆាំងរុស្សីនោះនឹងធ្វើឲ្យវិស័យថាមពលសកលលោកជួបបញ្ហាកាន់តែធំឡើង។ សមាជិករដ្ឋរបស់អឺរ៉ុបទើបតែបានប្រកាសដាក់ចេញនូវទណ្ឌកម្មកញ្ចប់ទី១០ដែលប្រើប្រាស់សម្រាប់ប្រឆាំងទៅនឹងប្រទេសរុស្សីដែលជាអ្នកផលិតប្រេងឆៅដ៏ធំបំផុតមួយរបស់ពិភពលោកដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយប្រាក់ចំណូលរបស់រុស្សីហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមបណ្តាប្រទេស G7 និងប្រទេសអូស្ត្រាលីនិងចូល ជាធរមាននៅ ថ្ងៃទី៥ ខែកុម្ភៈនេះ ហើយ។ រដ្ឋមន្ត្រីដដែលបានព្រមានកាលពីថ្ងៃសៅរ៍ ដោយឆ្លើយតបទៅនឹងសំណួរមួយ អំពីរបៀបដែលវិធានការពាណិជ្ជកម្ម នឹងប៉ះពាល់ដល់ទីផ្សារថាមពលចំពោះមុខអ្វីដែលហៅថា ទណ្ឌកម្មសេដ្ឋកិច្ច ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ការបន្ថយវិនិយោគ ប៉ុន្តែពួកគេបែរជាកំពុងធ្វើឲ្យមាន កង្វះការផ្គត់ផ្គង់ថាមពលគ្រប់ប្រភេទ នៅពេលដែលពួកគេត្រូវការបំផុតទៅវិញ៕...
ភ្នំពេញ ៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់តំណាង គណបក្សភ្លើងទៀន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាប្អូនថ្លៃសម្តេចតេជោ ហ៊ុន សែន...
រួមទាំងសាកសពអ្នកស្ម័ក្រចិត្តអង់គ្លេស២នាក់បញ្ជូនទៅ អ៊ុយក្រែនវិញ បរទេស៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ៊ុយក្រែន និងរុស្ស៊ីបានដោះដូរអ្នកទោសសង្រ្គាម ហៅកាត់ថា (POWs)ជិត២០០នាក់ នៅក្នុងការផ្លាស់ប្តូរមួយដែលបានប្រកាសដាច់ដោយឡែកពីគ្នាដោយភាគីទាំង២កាលពីថ្ងៃសៅរ៍ រួមទាំងសាកសពរបស់អ្នកស្ម័គ្រចិត្តអង់គ្លេស២នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនផងដែរ ។ លោក Andriy Yermak...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះ រាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ២៥រូប ៕
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន នឹងធ្វើឱ្យមានការវាយប្រហារសងសឹក បន្ថែមទៀតពីរុស្ស៊ី ដែលឈានដល់កម្រិតនៃ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ។ អ្នកកាសែត...
អ៊ីស្រាអ៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ដែលបម្រើការក្នុងរយៈពេលខ្លី ជាអ្នកសម្រុះសម្រួលនៅគ្រាចាប់ផ្តើម សង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែន បានថ្លែងថា លោកបានលើកយកការសន្យា ពីប្រធានាធិបតីរុស្ស៊ីថា នឹងមិនសម្លាប់សមភាគីអ៊ុយក្រែន របស់គាត់ឡើយ ។ លោក Naftali Bennett អតីតនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកក្រុមជនអាក្រក់ ដែលកំពុងរស់នៅក្រៅប្រទេសថា គ្មានសារជាតិជាមនុស្ស ។ ការចាត់ទុករបសសម្តេចនេះ ក្រោយពីពួកគេបានបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងមានជំងឺជាទម្ងន់»។ ការលើកឡើងរបស់ សម្ដេចតេជោបែបនេះ ក្រោយពីក្រុមប្រឆាំងជ្រុលនិយម បានលាបពណ៌ជាបន្តបន្ទាប់ មកលើក្រុមគ្រួសារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
បរទេស៖ គណៈកម្មាធិការសន្តិសុខសភាជាន់ខ្ពស់ របស់សភាប្រទេសស្វីស បាននិយាយថា រថក្រោះ Leopard ផលិតដោយប្រទេសអាល្លឺម៉ង់ គឺជាផ្នែកសំខាន់មួយនៃ ទុនបំរុងយោធារបស់ប្រទេស ហើយមិនគួរត្រូវប្រគល់ទៅ ឱ្យអាល្លឺម៉ង់វិញទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសស្វីសប្រើប្រាស់រថក្រោះ Leopard 87 ដែលជារថក្រោះរបស់ Leopard...