ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោកខាងលិចរារាំងមិនឲ្យមាន ដំណើរការសន្តិភាពរវាងរុស្សី និងអ៊ុយក្រែន

បរទេស៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាង ថាកិច្ចចរចាសន្តិភាព ដែលទំនងនឹងអាចបានកើតឡើងរវាងប្រទេសរុស្សី និងអ៊ុយក្រែន នោះត្រូវធ្វើឡើងតាំងតែពីជម្លោះ គ្នាបានកើតឡើងដំបូងភ្លាមៗមកម្ល៉េះ។

លោកអតីតមេដឹកនាំរូបនេះក៏បានបន្តទៀតដែរថា៖ ទោះបីជាយ៉ាងណាក្តីក្រុម អ្នកគាំទ្រលោកខាងលិចដែលស្ថិតនៅក្នុង ជួររដ្ឋាភិបាលនៃទីក្រុងគៀវបាននាំគ្នារារាំងដំណើរ ការចរចាដើម្បីសន្តិភាពនេះទៅវិញរវាង ប្រទេសជិតខាងទាំងពីរ។

លោក Bennett ដែលបានធ្វើការពន្យល់និងសន្ទនាតាមវិដេអូដល់ទៅរយៈពេល៥ម៉ោង ជាមួយនឹងទូរទស្សន៍អ៊ីស្រាអ៊ែល Channel 12 តាំងតែពីថ្ងៃសៅរ៍បានអះអាងទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីដែលនៅកណ្តាល បានស្ទើរតែខិតចូល មក ដល់ការព្រមព្រៀងគ្នាជាផ្លូវការម្តងទៅហើយកាលពីពគ្រានោះ។

លោកពន្យល់ថា៖ទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀង សន្តិភាពមិនបានកើតឡើងឡើយហើយខ្ញុំជឿជាក់ថាដោយសារ តែការសម្រេចចិត្តដោយលោកខាងលិច ក្នុងការរក្សាឱកាសក្នុងការវាយ ប្រហារតបវិញទៅលើក្រុមរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin ៕

ប្រែសម្រួល៖ស៊ុនលី

To Top