ភ្នំពេញ ៖ ឆ្លើយតបទៅ នឹងក្រសួងការបរទេសអាមេរិក ដែលបានសម្រេចផ្ដល់ពានរង្វាន់ ដល់បុគ្គលល្មើសច្បាប់មួយរូប នៅកម្ពុជា លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ពានរង្វាន់នេះ មិនមែនជាមធ្យោបាយស្របច្បាប់ សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ ។ នៅថ្ងៃ២ កុម្ភៈ ក្រសួងការបរទេសអាមេរិកបានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យអ្នកការពារសិទ្ធិមនុស្ស១០នាក់ នៅជុំវិញពិភពលោក ក្នុងនោះក៏មាន...
បរទេស ៖ យោងតាមការចេញ ផ្សាយដោយ The Politico បានឲ្យដឹងថា ក្រោយកិច្ចប្រជុំ របស់ក្រសួង ការពាជាតិអាមេរិក នាពេលកន្លងមកអំពីផែនការ វាយប្រហារដណ្តើម យកតំបន់ Crimea ទៅវីញដោយអ៊ុយក្រែន នោះជឿជាក់ថា រឿងនេះនឹងមិនអាចជោគជ័យ ក្នុងពេលឆាប់ៗនេះបានឡើយ។ ប្រភពដដែល បានសរសេរថាទៀតថា មនុស្ស៤នាក់ ដែលមានទំនាក់ទំនងជិត...
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល, អង្ករចំនួន...
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង១២០០គ្រួសារនេះ ក្នុងឱកាសលោកឃួង ស្រេង អភិបាលជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។ លោកក៏បានអះអាងទៀតដែរថា...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ The Bloomberg Economics កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញថាសេដ្ឋកិច្ចរបស់អង់គ្លេស ក្រោយការចាកចេញពីអឺរ៉ុបឬ Brexit បានបន្តការខាតបង់ទឹកប្រាក់អស់ជាច្រើន ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឡើយ។ របាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការ បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់អង់គ្លេសបច្ចុប្បន្ន មានចំនួនទាបជាង៤ភាគរយ ប្រសិនបើប្រទេសនៅបន្តរស់នៅ ជាមួយនឹងប្លុកអឺរ៉ុប ហើយគិតមកដល់ពេលនេះ អង់គ្លេសបានបាត់បង់ទឹកប្រាក់ យ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំតាំងតែពីឆ្នាំ២០២០។...
ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា ខ្លួន នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន ហើយសង្ឃឹមថា កម្ពុជា នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ៖ លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម (IFAD) បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាង នូវយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ក្នុងវិស័យធនធានទឹក ។ ការថ្លែងអំណរគុណនេះធ្វើឡើង ក្នុងឱកាសលោកស្រី Jyotsna Puri ចូលជួបសម្តែងការគួសម ជាមួយលោក...
បរទេស៖ប្រេសិតពិសេសប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាអ៊ីស្រាអ៊ែលគឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយដ្រូនកាលពីយប់ថ្ងៃសៅរ៍ទៅលើទីតាំងយោធាក្នុងទីក្រុង Isfahan ។ លោក Amir Saeid Iravai បានធ្វើការចោទប្រកាន់នេះនៅក្នុងការឆ្លើយតបមួយជាមួយ នឹងបណ្តាមន្ត្រីសំខាន់ៗ របស់អង្គការ សហប្រជាជាតិហើយបញ្ជាក់ថានៅក្នុងលទ្ធផលបឋម នៃការស្រាវជ្រាវរកឃើញថាអ៊ីស្រាអ៊ែល គឺជាអ្នកដែល នៅពីក្រោយការវាយប្រហារមួយនេះ។ លោកប្រេសិតពិសេសក៏បានធ្វើការថ្កោលទោសផងដែរចំពោះហេតុការណ៍វាយប្រហារលើកនេះនិងបានលើកឡើងវិញអំពីការថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនោះផងដែរ។ គួរឲ្យដឹងដែរថាការវាយប្រហារដោយប្រើប្រាស់ដ្រូនប្រយុទ្ធចំនួន៣បានធ្វើឡើងពីទីតាំងដែលមានចំងាយជិតទៅនឹងគោលដៅប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមានរបាយការណ៍នៃអញនកបាត់បង់ជីវិតនិងរបួសនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធា ដែលមានតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់រំសេវ និងសព្វាវុធ ផ្សេងទៀត ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលបានធ្វើបទបង្ហាញស្តីពី ផែនការ។ ក្រុមមន្ត្រីបានឲ្យដឹងថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot អាវុធយុទ្ធភណ្ឌ...