ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងលោក ស៊ន ដារ៉ា វិញថា កុំថា ឡើយចង់ក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្ស ក៏មិនបានផង ព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។...
ប៉េកាំង៖ បេសកជនចិនបានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តដើរតួនាទីប្រកបដោយការទទួលខុសត្រូវ និងស្ថាបនាក្នុងការដោះស្រាយ វិបត្តិអ៊ុយក្រែន នេះបើតាមការបញ្ជាក់ របស់បេសកជនចិនកាលពីថ្ងៃសុក្រ ខណៈដែលការពន្យល់ពីជំហររបស់ប្រទេសចិន លើដំណោះស្រាយនយោបាយ នៃជម្លោះនៅអ៊ុយក្រែន ។ ថ្លែងសុន្ទរកថាក្នុងសន្និសីទ ជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា...
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឧ្យដឹងនៅលើបណ្ដាញ Twitter កាលពីយប់ថ្ងៃសុក្រថា សហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីស៊ុយអែតបានឧ្យដឹងថា “កញ្ចប់នេះរួមមានដូចជា ការរឹតបន្តឹងការនាំចេញ ទាក់ទងនឹងទំនិញ និងបច្ចេកវិទ្យាដែលប្រើពីរដង”។ប្រភពបានឧ្យដឹងថា កញ្ចប់កញ្ចប់ទណ្ឌកម្មនេះ ក៏រួមបញ្ចូលផងដែរនូវ “វិធានការរឹតបន្តឹង គោលដៅប្រឆាំងនឹងបុគ្គល និងអង្គភាព” ដែលបានគាំទ្រដល់ប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណ:ស៊ុយអែតក៏ប្រកាសដូចគ្នាដែរ។ លោក Trudeau បានឧ្យដឹងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគរថពាសដែកមួយ និងគ្រាប់រំសេវជាង ៥០០០ជុំផងដែរ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជិត ២០០...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកនឹងបន្តស្ថិត នៅក្នុងសង្គ្រាមនិងជម្លោះភូមិសាស្ត្រ នយោបាយដរាប ណាអង្គការណាតូ នៅតែបន្តអាកប្បកិរិយា ដូចជាការធ្វើសង្គ្រាម ត្រជាក់បែបនេះ។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងបែបនេះថា ៖ ការប្រកាន់យកចិត្តគំនិត សង្គ្រាមត្រជាក់នាំឱ្យមានការប្រឆាំងនិងការប្រឈមមុខដាក់គ្នា ។...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការបន្តការចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិនកាលពីថ្ងៃសុក្របានចេញផ្សាយ ដែលបញ្ជាក់ពីជំហររបស់ខ្លួនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនដោយថា ការសន្ទនា និងការចរចាគឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់ ចំពោះវិបត្តិអ៊ុយក្រែន។ ការអំពាវនាវរបស់ចិនបានធ្វើឡើងក្នុងខួបលើកដំបូងនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ វិបត្តិនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ជម្លៀសប្រជាជនជាច្រើននាក់ ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរនៅអឺរ៉ុប ថាមពលសកល និងកង្វះស្បៀងអាហារកាន់តែខ្លាំងក្លា និងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញ បានលើកឡើងថាប្រទេសអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនរួចរាល់ ហើយក្នុងការវាយប្រហារ ដើម្បីដណ្តើមយកតំបន់ Crimea ដែលរុស្សីកាន់កាប់នោះមកវិញ។ លោកប្រធានាធិបតី បានបន្តទៀតថា ៖ រដ្ឋាភិបាលទីក្រុងគៀវ កំពុងរៀបចំបង្កើតអង្គភាពយោធាថ្មីជាច្រើនទៀត ជាពិសេសដែលពាក់ព័ន្ធទៅ នឹងបេសកកម្មនិងភារកិច្ចមួយនេះ ខណៈដែលក្រុមកម្លាំងពិសេសជាច្រើន ហើយកំពុងហ្វឹកហ្វឺននៅក្រៅប្រទេស។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ ឆ្នាំសិក្សា២០២១-២០២២ ចំនួន ៣,១៣២នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)...
បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ សហរដ្ឋអាមេរិក តាមរយៈមន្ទីរប៉ង់តាហ្គោន បានប្រកាសសន្យាថា នឹងធ្វើការផ្គត់ផ្គង់អាវុធថ្មី បន្ថែមដែលមានតម្លៃ ដល់ទៅ២ ពាន់លានដុល្លារ ហើយក្នុងនោះរួមមានទាំង យន្តហោះដ្រូននិងអាវុធយុទ្ធ ភណ្ឌជាច្រើនផងដែរ។ សាជាថ្មីអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជាក់ នៅមុនការប្រកាសនេះថា ពួកគេនៅតែបន្តការតាំងចិត្ត ជានិច្ចក្នុងការជួយផ្គត់ផ្គង់ និងការគាំទ្រ រហូតដល់ប្រទេស អ៊ុយក្រែន ដល់ពេលដែលលទ្ធភាព...
ភ្នំពេញ៖ ស្ពានអាកាសឬស្សីកែវ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបេីកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ ត្រៀមដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅដើមខែមីនា ឆ្នាំ២០២៣នេះ។ យោងតាមការលើកឡើង លើផេកហ្វេសប៊ុកផ្លូវការ របស់អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានឲ្យដឹង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា “រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ...