ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ SU-25 ចំនួន១គ្រឿងបានធ្លាក់ ខណៈពេលកំពុងវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានមូលដ្ឋានរបស់ខ្លួន នៅក្នុងតំបន់ Belgorod នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ុយក្រែន ។ ក្រសួងបានឲ្យដឹងថា យន្តហោះបានធ្លាក់នៅតំបន់ស្ងាត់ជ្រងំ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងមិនមានការខូចខាតនៅលើដីនោះទេ ។ ក្រសួងបានឲ្យដឹងទៀតថា...
សម្តេចតេជោ ចង់ឃើញបន្ថែមស្ត្រី ក្នុងតួនាទីថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌឲ្យច្រើន ជាងបច្ចុប្បន្នhttps://dap-news.com/national/2023/02/23/314670/ នាយករដ្ឋមន្ត្រី ឱ្យលុបបំបាត់ការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត ជាមន្ទីរមួយ របស់ក្រសួងមហាផ្ទៃhttps://dap-news.com/national/2023/02/23/314676/ កម្ពុជា ចង់រៀបចំឲ្យមានការសម្តែង ក្បាច់គុនល្បុកត្តោ និងសៅលិញ នៅភ្នំពេញ មុនស៊ីហ្គេមhttps://dap-news.com/national/2023/02/23/314508/ សម្ដេច ស ខេង បន្ទោសអភិបាលរាជធានី-ខេត្ត...
ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យកឱកាសនោះ លោកបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះលោកបណ្ឌិត...
ប៉េកាំង៖ ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន កាន់តែតានតឹង ខណៈដែលអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ផ្សេងទៀតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងអ៊ុយក្រែនផងដែរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កាន់តែចាប់អារម្មណ៍ក្នុងការបញ្ជូនអាវុធបន្ថែម ដើម្បីរក្សាការប្រយុទ្ធ ដែលកំពុងបន្តយូរអង្វែង។ អ្នកវិភាគចិនបានឲ្យដឹងថា ប្រទេសចិន នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រុះសម្រួល...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រសួងការបរទេសជប៉ុន កាលពីថ្ងៃពុធបានបដិសេធសេចក្តីថ្លែងការណ៍រួមរបស់ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ ហៅកាត់ថា (G7) ដែលថ្កោលទោសរុស្ស៊ី ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្រសួងបានឲ្យដឹងថា ប្រទេសជប៉ុន មិនបានចេញសេចក្តីថ្លែងការណ៍បែបនេះទេ ហើយក្រសួងក៏បានទំនាក់ទំនងអំពីកំហុសជាក់ស្តែងទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។ យោងតាមក្រសួងនេះបានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្ញើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស G7 ដោយច្រឡំ ដែលសន្មតថាចាប់ពីខែតុលា ឆ្នាំ២០២២ ទៅកាន់សារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានដកអត្ថបទចេញដោយផ្អែកលើសេចក្តីថ្លែងការណ៍ខុសកាលពីល្ងាចថ្ងៃពុធ។...
ហ្សាកាតា៖ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលកំពុងបំពេញទស្សនកិច្ចនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ដ៏យូរអង្វែង ដែលចិនបានភ្ជាប់ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការគាំទ្រដ៏មានតម្លៃរបស់ខ្លួន សម្រាប់សមាហរណកម្មអាស៊ាន ដោយលោកបានលើកឡើងថា ប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យលុបបំបាត់នូវការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត គឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ។ នាឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទាក់ទងផ្ទេរអំណាចទៅមូលដ្ឋាននេះ សូមបំបាត់ចោលនូវការភ័ន្តច្រឡំថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះលោក សុខ សុផា អតីតស្មៀនសង្កាត់តាខ្មៅ ដោយគ្មានការលើកលែង (សងលុយហើយជាប់គុកទៀត)។ លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានស៊ីដាច់ប្រាក់ជាង៧០លានរៀល ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា សម្តេចចង់ ឃើញ មានការបន្ថែមចំនួនស្ត្រីឲ្យកាន់តួនាទីជាថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌ ច្រើនដែលចំណុចនេះត្រូវយកចិត្តទុកដាក់។ ក្នុងពិធីបិទសន្និបាទក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថាកំលាំងមូលដ្ឋានគឺកំលាំងស្នូលដែលជួយដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលាដោយមានអន្តរាគមន៍ជួយដោយកំលាំងទ័ពឈរជើងនៅទីនោះ។ ដូច្នេះសម្តេចនៅតែជំរុញលើកទឹកចិត្តដល់ការបែងចែក ផ្ទេរមុខងារអំណាចទៅឲ្យមូលដ្ឋាន...