ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច បន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ គម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ជូនដល់បងប្អូននៅ ក្រុងពោធិ៍សាត់

ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យកឱកាសនោះ លោកបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះលោកបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, លោកបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។

លោកបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕

To Top