បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពី សន្ទស្សន៍ព័ត៌មាន មិនពិតសកល (GDI) ដែលគាំទ្រ ដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះកំពុងធ្វើការ ដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយ អភិរក្សនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូន ដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំង៤ សាខាខេត្ត-រាជធានី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វេលាម៉ោង ៦:០០ព្រឹក...
ភ្នំពេញ៖ ពិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆ្នាំ២០២២ និងទិសដៅការងារយោធា-សន្តិសុខ ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០ ។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផលល្អ គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង ៥៦%ហើយ។ នាឱកាសចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នាថ្ងៃទី២២...
ភ្នំពេញ ៖ លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន និងជាម្ចាស់បទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលធ្លាប់មកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងកាលពីអំឡុងឆ្នាំ១៩៨៩ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា លោកស្រីនឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត...
ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ...
ប៉េកាំង៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ ដែលកំពុងសម្លឹងមើលព័ត៌មានលម្អិត ជុំវិញការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំមុន បានឲ្យដឹងថា ពួកគេមិនប្រាកដថានៅពេលណា ដែលការស៊ើបអង្កេតរបស់ពួកគេនឹងបញ្ចប់នោះទេ ទោះបីជាមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រហែលជាទទួលខុសត្រូវ ចំពោះការបំផ្ទុះនៅក្រោមទឹកមួយនេះ។ អ្នកវិភាគអឺរ៉ុប ឈានមុខគេបានប្រាប់ កាសែតស៊ិនហួ កាលពីថ្ងៃអង្គារ ភស្តុតាងសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់របៀប ដែលភាគីនីមួយៗនៃវិបត្តិអ៊ុយក្រែន...
ប៉េកាំង៖ ចិនជំរុញឱ្យភាគី អាមេរិកបង្ហាញភាពស្មោះត្រង់ កែតម្រូវកំហុសរបស់ខ្លួន និងទទួលស្គាល់ និងដោះស្រាយការខូចខាត ដែលបំពានដោយបង្ខំរបស់ខ្លួន បានធ្វើចំពោះទំនាក់ទំនងចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទាក់ទងនឹងបញ្ហាបាឡុងស៊ីវិលរបស់ប្រទេសចិន។ លោក បានលើកឡើងថា ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកយ៉ាងច្បាស់ លាស់ជាច្រើនដងថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការលើកឡើង អំពីការសម្រេចចិត្ត របស់រុស្សីក្នុងការដកខ្លួនចេញ ពីសន្ធិសញ្ញាកាត់បន្ថយអាវុធ នុយក្លេអ៊ែរ New Start nuclear arms treatyថាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ប្រធានាធិបតីរុស្សី លោក Vladimir Putin...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុប បានបរាជ័យ ក្នុងការព្រមព្រៀង ទៅលើការដាក់ចេញ នូវទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សី ដែលជាទណ្ឌកម្មគេជឿជាក់ថា នឹងប្រើប្រាស់សម្រាប់អនុវត្តឲ្យចំ ពេលនៃខួប១ឆ្នាំនៃការចាប់ផ្តើមប្រតិបត្តិការ យោធាដោយប្រទេសរុស្សី។ ប្រភពដែល សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតថា ៖...