ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក លែងផ្តល់លុយ ឱ្យក្រុមមូលនិធិ របស់មហាសេដ្ឋី George Soros

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពី សន្ទស្សន៍ព័ត៌មាន មិនពិតសកល (GDI) ដែលគាំទ្រ ដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះកំពុងធ្វើការ ដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយ អភិរក្សនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា GDI គឺជាអង្គការ មិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដែលពិពណ៌នាអំពីបេសកកម្មរបស់ខ្លួនថា ជា “ការរំខានដល់អាជីវកម្ម នៃព័ត៌មានមិនពិត”។ វាធ្វើដូចនេះដោយការចងក្រងបញ្ជី នៃបណ្តាញព័ត៌មាន និងព័ត៌មានដែលមានហានិភ័យខ្ពស់ – ទំនោរស្តាំនិយម និងប្រឆាំងសេរី ហើយបញ្ជូនវាទៅឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដែលនៅក្នុងវេនបដិសេធ មិនដំណើរការការផ្សាយ ពាណិជ្ជកម្មនៅលើគេហទំព័រ ។

យោងតាមការស៊ើបអង្កេតថ្មីៗនេះដោយ Washington Examiner, មូលនិធិពីសន្ទស្សន៍ព័ត៌មានមិនពិតសកល (GDI) បានទទួលប្រាក់ច្រើនជាង ២០០ ០០០ដុល្លារ ពី National Endowment for Democracy និងប្រហែល ១០០ ០០០ដុល្លារ ពី Global Engagement Center ដែលជាអង្គភាព ទាំងពីរ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក ។ ការផ្តល់មូលនិធិនេះ គឺបន្ថែមពីលើចំនួនទឹកប្រាក់ ដែលមិនបាន បង្ហាញ ពីមហាសេដ្ឋីហិរញ្ញវត្ថុ Soros និងការិយាល័យការបរទេសចក្រភពអង់គ្លេស ដែលទាំងពីរនេះត្រូវបាន ចុះបញ្ជីជាអ្នកផ្តល់ជំនួយនៅ លើគេហទំព័ររបស់ខ្លួន។

‘បញ្ជីមិនរាប់បញ្ចូលថាមវន្ត’ របស់ GDI មានគេហទំព័រច្រើនជាង ២ ០០០ ហើយនាយកប្រតិបត្តិ របស់អង្គការគឺលោក Clare Melford អះអាងថា ការដាក់ក្នុងបញ្ជីខ្មៅមាន “ផលប៉ះពាល់យ៉ាងសំខាន់លើប្រាក់ចំណូល ផ្សាយពាណិជ្ជកម្មនៃគេហទំព័រទាំងនេះ”៕

To Top