បរទេស ៖ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ការយល់ព្រមជា សាធារណៈ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការវាយ ប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ គឺបង្ហាញពីការ រីកលូតលាស់ នៃគោលនយោបាយ ការបរទេសផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់ គ្រាប់រ៉ុក្កែតច្រើនគ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាការឆ្លើយតបទៅនឹង សមយុទ្ធដែនអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមួយថ្ងៃមុននេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា អង្គភាពកាំភ្លើងធំរយៈចម្ងាយឆ្ងាយ នៃកងទ័ពប្រជាជនកូរ៉េ (KPA) នៅផ្នែកខាងមុខភាគខាងលិច បានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ ៦០០ មីលីម៉ែត្រ ឆ្ពោះទៅកាន់...
វ៉ាស៊ីនតោន៖ បាតុកររាប់រយនាក់ នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ដោយបានថ្កោលទោស តួនាទីរបស់អាមេរិកជា “ម៉ាស៊ីនសង្គ្រាម” នៅក្នុងសង្គ្រាមក្រៅប្រទេស នៅឯការជួបជុំមួយនៅមុខ Lincoln Memorial ក្នុងទីក្រុង Washington, D.C.។ ក្រុមអ្នករៀបចំបានឲ្យដឹងថា បាតុកម្មប្រឆាំងសង្រ្គាមត្រូវបានគ្រោងធ្វើ ដើម្បីតវ៉ាប្រឆាំងនឹងការហូរចូលលុយ ដ៏ច្រើនចូលទៅក្នុងអ៊ុយក្រែន ក៏ដូចជាតួនាទីរបស់អាមេរិក ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ សេចក្តីប្រកាសមួយបានសរសេរថា...
ភ្នំពេញ៖ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងយុត្តិធម៌មិនដូចការមួលបង្កាច់ របស់ក្រុមប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំ ដល់ប្រធានាធីបតីបារាំង ធ្វើការបកស្រាយករណីចោទប្រកាន់សម្តេច ស្នើសុំជួបតែលោកម៉ាក្រុងមិនចង់ជួប។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព៌រពាណិជ្ជកម្មជ្រោយចង្វារ សម្តេចតេជោបានបញ្ជាក់ «សូមឲ្យ សន...
ភ្នំពេញ៖ ប្រមុខការពាជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។ វត្តមានរបស់ប្រមុខការពារជាតិកម្ពុជា ក្នុងប្រទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពី មេដឹកកំពូលនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន និង លោក ង្វៀន ភូជុង អគ្គលេខាធិការ...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky និងក្រុមសមាជិកស្និទ្ធស្នាលបំផុត របស់លោកជាច្រើននាក់ ត្រូវបាន The Times ចេញផ្សាយថា ធ្លាប់បានចំណាយពេល ដល់ទៅ២ខែក្នុងការ រស់នៅក្នុងលេណដ្ឋាន ។ ប្រភពដដែលបាន បន្តទៀតថា ការចំណាយពេលរស់នៅ ក្នុងលេណដ្ឋានមានរយៈពេលយូរ ជាងការរំពឹងទុកដែលផែនការ របស់លោកជឿជាក់ថា នឹងប្រើពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ក្នុងគ្រាដែលរុស្សី...
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ដ៏រំភើប រយៈពេលពីរថ្ងៃ សម្រាប់គ្រួសារ ដែលមានកុមារតូចៗ ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិត របស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍ នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។...
បរទេស៖ ប្រេសិតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ប្រទេសណាដែលផ្តល់ការគាំទ្រ ផ្នែកយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងគៀវ នឹងឆ្លងកាត់ “បន្ទាត់ក្រហម” របស់វ៉ាស៊ីនតោន។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានដោយផ្ទាល់ទៅកាន់ អ្នកការទូតកំពូលចិន លោក...
បរទេស ៖ បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Washington, DC សម្រាប់បាតុកម្មប្រឆាំងនឹងការផ្តល់ ជំនួយផ្នែកយោធា ដោយមានអ្នកចូលរួមល្បីៗ ជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន នយោបាយ បានអំពាវនាវឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិកបញ្ចប់ការគាំទ្រ ផ្នែកយោធារបស់ខ្លួន ចំពោះអ៊ុយក្រែន ហើយគាំទ្រផ្នែកការទូត និងកាត់បន្ថយថវិការបស់មន្ទីរបញ្ចកោណ ដើម្បីយកមកដោះស្រាយបញ្ហា ក្នុងស្រុកជាច្រើនជំនួសវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...