ព័ត៌មានអន្តរជាតិ

The Timesរាយការណ៍ថា លោក Zelensky ធ្លាប់រស់នៅក្នុងលេណដ្ឋាន រយៈពេលដល់ទៅ២ខែ

បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky និងក្រុមសមាជិកស្និទ្ធស្នាលបំផុត របស់លោកជាច្រើននាក់ ត្រូវបាន The Times ចេញផ្សាយថា ធ្លាប់បានចំណាយពេល ដល់ទៅ២ខែក្នុងការ រស់នៅក្នុងលេណដ្ឋាន ។

ប្រភពដដែលបាន បន្តទៀតថា ការចំណាយពេលរស់នៅ ក្នុងលេណដ្ឋានមានរយៈពេលយូរ ជាងការរំពឹងទុកដែលផែនការ របស់លោកជឿជាក់ថា នឹងប្រើពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ក្នុងគ្រាដែលរុស្សី បានបើកប្រតិបត្តិការយោធា ពិសេសមកលើប្រទេសអ៊ុយក្រែន ហើយជឿជាក់ថា វាគឺជាពេលវេលារស់នៅ ដ៏លំបាកបំផុតមួយ ។

កាសែតរបស់អង់គ្លេសនេះ បានបន្តទៀតថា រដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន បានធ្វើការរៀបចំចាត់ចែងភ្លាមៗ នូវទីតាំងក្រោមដីសុវត្ថិភាពមួយកន្លែង។

ទីតាំងសុវត្ថិភាពដែលរៀប ចំបែបជាលេណដ្ឋាន ត្រូវបានជ្រើសរើសដោយក្រុមមន្ត្រីអ្នកជំនាញ គឺជាទីតាំស្ថិតនៅពីក្រោយអគារប្រធានាធិបតីអ៊ុយក្រែន តែម្តងលើផ្លូវ Bankovaya ចំកណ្តាល នៃរដ្ឋធានីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top