ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះបានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋរស់នៅ ក្នុងអគារបុរីកីឡា ប្រមាណ១២០០ គ្រួសារ ទទួលបានការដូរដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នោះគឺប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ។ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅ តាមអគារបុរីកីឡាទាំង ៨...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។ លោកឧត្តមសេនីយ៍ឯក ក៏បានរំលឹកអំពីការរួមចំណែក របស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជា បង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណ ដល់លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) និងជូនពរអោយទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ទទួលបានលទ្ធផលល្អផងដែរ។ ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide)បានសំដែង ការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។ ជាមួយលោកនាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។ លោកនាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ(Yoshida Yoshihide) បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះជប៉ុន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕
នញអមរវ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតដោយភ្លើងឆេះ និងការបំពុលសារធាតុគីមីដល់មនុស្ស និងបរិស្ថាន បន្ទាប់ពីគ្រោះមហន្តរាយរថភ្លើងធ្លាក់ផ្លូវនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ រថភ្លើងដែលផ្ទុកសារធាតុ vinyl chloride ដែលជាឧស្ម័នគ្មានពណ៌ដ៏គ្រោះថ្នាក់បានក្រឡាប់នៅប៉ាឡេស្ទីនខាងកើតនៃរដ្ឋ Ohio ក្បែរព្រំដែនជាមួយរដ្ឋ Pennsylvania ។ ពួកវាជាច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ រួមមាន butyl acrylate និង...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានលើកឡើងថា លោកនឹងបន្ដកាន់តំណែង បច្ចុប្បន្នរបស់លោក បើទោះបីជាមានរបាយការណ៍ នៃការបណ្តេញចេញក៏ដោយ ។ ថ្លែងជាមួយអ្នកសារព័ត៌មានបរទេស លោក Reznikov បានលើកឡើងថា ប្រធានាធិបតី អ៊ុយក្រែន...
កំពង់ចាម ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) បានរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់គ្មានគ្រាប់មីន ដែលការប្រកួតនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងអបអរ ថ្ងៃប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន ក្រោមការឧបត្ថម្ភរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ មន្រ្តីការទូតជាន់ខ្ពស់ នៃប្រទេស ស៊ុយអ៊ែត ណវ៉េ ដេនម៉ាក និងហ្វាំងឡង់ បានអះអាង ពីការជំរុញកៀរគរ អ្នកវិនិយោគទុន របស់ខ្លួនឱ្យមកបណ្ដាក់ទុន រកស៊ីនៅកម្ពុជា បន្ថែមទៀត ។ ក្នុងឱកាសអនុញ្ញាត ឱ្យឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា...
កិច្ចប្រជុំលើកទី១ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នឹងបើកធ្វើនៅថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី ១៤ នឹងបើកធ្វើនៅថ្ងៃទី៤ ខែមីនានៅទីក្រុងប៉េកាំង ។ ស្វាគមន៍អ្នកកាសែតជាតិ និងអន្តរជាតិ ចូលរួមយកបទសម្ភាសន៍ ។ ការយកបទសម្ភាសន៍ ពីមហាសន្និបាត នៃសភាទាំងពីរមានវិធីច្រើន បែបយ៉ាងដូចជា...
ប៉េកាំង ៖ អ្នកជំនាញ ដែលមានមូលដ្ឋាន នៅស៊ុយអែត បានឲ្យដឹងថា វិវរណៈថ្មីៗនេះ ដែលកងទ័ពជើង ទឹកសហរដ្ឋអាមេរិក បានចូលរួមក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន គឺជាភស្តុតាងដែលថា សហរដ្ឋអាមេរិកកំពុងចូលរួមក្នុង “សង្រ្គាមសេដ្ឋកិច្ច” ប្រឆាំងនឹង “សម្ព័ន្ធមិត្ត ដែលចុះចូលនៅអឺរ៉ុប” ។ នៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយ...
ប៉េកាំង ៖ សភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីសម្រេច របស់សភាតំណាងរាស្រ្តអាមេរិក ស្តីពីការចូលដែនអាកាសដោយបាឡុង ស៊ីវិលចិន ចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក។ សេចក្តីសម្រេចដែលហៅថា ដំណោះស្រាយរបស់ចិន លើការប្រើប្រាស់បាឡុងកម្ពស់ខ្ពស់លើទឹកដីសហរដ្ឋអាមេរិក ដែលទើបអនុម័តដោយសភា តំណាងរាស្រ្តសហរដ្ឋអាមេរិក បានបំផុសគំនិត “ការគំរាមកំហែងរបស់ចិន” ដែលគ្មានអ្វីក្រៅពីការបំផ្លើសព្យាបាទ...
កម្ពុជានិង ចិនបានឯកភាព ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការតភ្ជាប់គ្នារវាង «យុទ្ធសាស្ត្រចតុកោណ» និង គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជំរុញកិច្ច សហប្រតិបត្តិការ លើការកសាង “ច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម” ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ផ្តោតលើការនាំចេញត្រី ដ៏សម្បូរបែប របស់កម្ពុជា ទៅកាន់ប្រទេសចិន ។...