អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសបានរកឃើញឃ្លាំងអាវុធ ដែលមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិសខេត្ត Mawlawi Shir Ahmad Burhani បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ដោយធ្វើសកម្មភាពតាមព័ត៌មាន ប៉ូលិសបានសម្រុកចូលផ្ទះ មួយកន្លែងនៅក្នុងទីរួមខេត្ត Pul-e-Khumri...
អង់ការ៉ា/ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fuat Oktay លោកអនុប្រធានាធិបតីតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ប្រទេស ពីការរញ្ជួយដី កាលពីថ្ងៃចន្ទបានកើនឡើងដល់២៤.៦១៧នាក់ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបជាមួយប្រទេសជិតខាងស៊ីរី បានកើនឡើងដល់ជាង ២៨.០០០នាក់ និងមនុស្សរាប់ម៉ឺននាក់រងរបួស ។ ក្រុមជួយសង្គ្រោះកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅក្នុងខេត្តចំនួន១០នៃខេត្តតួកគី ដែលរងគ្រោះដោយរញ្ជួយដី ឥឡូវនេះបានចាប់ផ្តើមងាកទៅរកការយកចេញនូវកំទេចកំទីនៅថ្ងៃទី៦នៃគ្រោះមហន្តរាយនេះ...
ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឲ្យនាវាWesterdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩។ បើតាមហ្វេសប៊ុកបង្ហាញក្នុងឱកាសគម្របខួ៣ឆ្នាំនេះ(១៣ កុម្ភៈ ២០២០-១៣ កុម្ភៈ ២០២៣) គឺជាពិភពលោក ពិតជាបានចាំនូវព្រឹត្តិការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jorge Chavez រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ហើយ ដោយសារការបាក់ដីនៅខេត្ត Camana ភាគខាងត្បូងនៃប្រទេសប៉េរូ នៅក្នុងតំបន់ Arequipa ។ មន្ត្រីរូបនេះបានថ្លែង នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Programas del...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។ សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ ទោះវិទ្យុនេះចេញសារសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោស ពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀង គិតណាស់រឿង...
បរទេស៖ ក្រុមថ្នាំពេទ្យយោធាដែលមានសមាជិក ៣០ នាក់ រួមជាមួយនឹងទំនិញ និងឧបករណ៍សង្គ្រោះប្រហែល ២០ តោន បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចេញដំណើរទៅកាន់ប្រទេសតួកគីដើម្បីជួយប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងព្យាបាលបន្ទាប់ពី ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងសន្និសីទនៅទីក្រុងហាណូយ នាថ្ងៃទី ១១...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បាននាំឱ្យប្រតិបត្តិការរបស់សហគ្រាស ការពារជាតិសំខាន់ៗ របស់អ៊ុយក្រែនត្រូវបញ្ឈប់ និងរារាំងទីក្រុងគៀវពីការដាក់ពង្រាយឡើងវិញនូវទុនបំរុង និងផ្នែករឹងបរទេសទៅកាន់សមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយឯក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង សន្និសីទប្រចាំថ្ងៃកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារនេះពាក់ព័ន្ធ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ជាកំហិត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា...