បរទេស៖ ចក្រភពអង់គ្លេសបានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿង ដល់ទីក្រុងគៀវ រួចហើយ ហើយឥឡូវនេះអង់គ្លេស ក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ដើម្បីទាមទារបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។...
ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាត់ទុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជា«មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុត ទៅដែលបានទស្សនកិច្ចនៅចិន ។ ស្របគ្នានេះប្រធានាធិបតីចិន ក៏បានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិនផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបាន អមដំណើរសម្តេចទៅបំពេញទស្សនកិច្ចនៅចិន...
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិន បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ យោងសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ ថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារឲ្យបានដាចខាត់នូវសុវត្ថិភាព ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។ នាឱកាសអញ្ជើញស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សូមជម្រាបថា កម្ពុជា និងកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧...
ភ្នំពេញ ៖ ផេកហ្វេសប៊ុករបស់ស្ថានទូតតួកគីប្រចាំនៅកម្ពុជា នាថ្ងៃ៨កុម្ភៈ បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ពលរដ្ឋតួកគី ក៏ដូចជាពលរដ្ឋបរទេសនានាដែលជាមិត្តភក្តិរបស់កម្ពុជាចង់បរិច្ចាគជាកញ្ចប់ជំនួយផ្សេងៗ អាចយកមកកាន់ស្ថានទូត ដើម្បីជួយដល់ប្រជាពលរដ្ឋតួកគីដែលកំពុងជួបគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា។ ចំពោះអ្នកចង់ជួយអាចយកមកកាន់នៅទូតតាមរយៈ អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងអំឡុងពេលម៉ោងធ្វើការ។ ក្នុងពេលប្រកាសរកជំនួយនេះ ទូតក៏បានបើកសៀវភៅរំលែកទុក្ខដល់មិត្តភ័ក្តិរបស់នៅកម្ពុជា និងពលរដ្ឋតួកគីដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូតផងដែរនៅថ្ងៃ ១០...
ភ្នំពេញ ៖ ក្រសួងសាធាណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកចំនួន១០ក្រុមហ៊ុន ក្រោយពិនិត្យឃើញក្រុមហ៊ុនទាំងនោះ មិនស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតឲ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេសជាច្រើនឆ្នាំកន្លងមក ។ យោងតាមសេចក្ដី ប្រកាសរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្រុមហ៊ុន ដែលត្រូវបានបញ្ចប់ សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោក ត្រូវដោះស្រាយរាល់បំណុល និងបញ្ហាផ្សេងៗ...
ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀង ជាច្រើនរាប់មិនអស់ ។ ប្រទេសទាំងពីរ បានកសាងសហគមន៍ រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ពេលសម្តេចតេជោ ហ៊ុន សែនផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ សារព័ត៌មានចិន កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញ ពីមិត្តភាពរវាងប្រទេសទាំងពីរ ដូចបែបនេះ ៖ “មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន...