សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ នេះ។ វិទ្យុមិត្តភាពកម្ពុជាចិន បានសម្ភាសប្រជាពលរដ្ឋទូទៅ ដើម្បីដឹងថាតើពួកគេ មានអ្វីចង់និយាយទៅកាន់សម្ដេចតេជោខ្លះ? ហើយក៏សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាបញ្ចេញមតិ អំពីអ្វីដែលខ្លួនចង់និយាយទៅកាន់សម្ដេចតេជោ នៅខាងក្រោមនេះផងដែរ។
ព្រុចសែល ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា ទោះបីជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) មិនត្រូវក្លាយជាភាគីនៃជម្លោះ របស់ប្រទេសនេះ ជាមួយរុស្ស៊ីនោះទេ។ នៅក្នុងសុន្ទរកថាទៅកាន់សភាជាន់ទាបអាល្លឺម៉ង់ (Bundestag) នៅមុនកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភាក្សាអំពីជម្លោះនេះ លោក Scholz បានព្រមានប្រឆាំងនឹង...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា សមាគមមិត្តភាពកម្ពុជា-ជប៉ុន នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគ កាន់តែច្រើនឡើងពីជប៉ុន មកកាន់កម្ពុជា ដើម្បីវិនិយោគទៅលើវិស័យនានា ដែលជាសក្ដានុពល។ នាឱកាសអនុញ្ញាតជូនលោក Takahashi Fumiaki ប្រធានសហគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូវិនិយោគគិនជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់ បានព្រមានប្រឆាំងនឹងការអនុញ្ញាតឱ្យ “ការជ្រៀតជ្រែកឆ្លងតំបន់” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កឱ្យមានអសន្តិសុខនៅក្នុងប្រទេស និងដល់តំបន់ទាំងមូល។ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ជុំទី៥ នៃកិច្ចសន្ទនាសន្តិសុខក្នុងតំបន់នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។ លោក Shamkhani បានលើកឡើងថា...
បរទេស ៖ ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងសម្លឹងមើលការ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីក្នុងឆ្នាំ២០១៤ បានឲ្យដឹងថា មានការចង្អុលបង្ហាញខ្លាំង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើការផ្គត់ផ្គង់កាំជ្រួច ដែលបានបាញ់ទម្លាក់យន្តហោះនេះ។ ក្រុមស៊ើបអង្កេតរួមគ្នាមកពីប្រទេសចំនួន៦ បានឲ្យដឹងថា “មានការចង្អុលបង្ហាញយ៉ាងខ្លាំងដែលប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តលើការផ្គត់ផ្គង់ Buk TELAR ដល់ក្រុមបំបែកខ្លួនរបស់ DPR (Donetsk...
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណជាង១០នាទី ដោយបង្ហាញនូវកត្តាសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពសុខដុមរមនាក្នុងសង្គមខ្មែរដែលយើងបានស្គាល់នាពេលបច្ចុប្បន្ននេះ ថា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាផ្លែផ្កាដែលកើតចេញពីទស្សនៈវិជ្ជាដឹកនាំប្រកបដោយការសន្តោសប្រណីនិងស្មារតីបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា។ វីដេអូរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ក្នុងមុខតំណែងជាអ្នកកាច់ចង្កូតនាវាកម្ពុជារយៈពេលជាង៣៨ ឆ្នាំមកនេះ...
“យើងត្រូវការជំនួយ យើងធុញទ្រាន់ នឹងអ្វីទាំងអស់នេះ ។ ប្រទេសប៉ែកខាងលិច កំពុងដាក់ទណ្ឌកម្មទៅលើប្រជាជនស៊ីរី ពួកគេចាំបាច់ត្រូវលុបចោល ការដាក់ទណ្ឌកម្ម !” នៅថ្ងៃទី៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅទីក្រុងALEPPO ដែលជាតំបន់រងគ្រោះរញ្ជួយដី នៅភាគខាងជើង ប្រទេសស៊ីរី លោកស្រី Aisha al-Hilu ដែលជាគ្រូបង្រៀនមួយរូប ក្នុងតំបន់នេះបានថ្កោលទោស ដោយខឹងសម្បារ...
កាលពីថ្ងៃទី៦ខែកុម្ភៈ តួកគីបានកើតមានគ្រោះរញ្ជួយដីយ៉ាងខ្លាំង កម្រិត ៧,៨ រិច្ឆទ័រ បច្ចុប្បន្ននេះ បានបណ្តាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតទ្រព្យ សម្បត្តិជាច្រើន ។ ភ្លាមៗនោះ រដ្ឋាភិបាលចិន បានចាត់បញ្ជូនក្រុមជួយសង្គ្រោះ របស់ចិនទៅកាន់តួកគី ដើម្បីចូលរួមការងារ ជួយសង្គ្រោះអន្តរជាតិ ។ កាលពីថ្ងៃទី៧ខែកុម្ភៈ ពេលអញ្ជើញចូលរួមពិធី ជូនដំណើរក្រុមជួយសង្គ្រោះរបស់ចិន...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃចន្ទដែលបាន វាយប្រហារទីក្រុងតួកគី និងប្រទេសស៊ីរី បានកើនលើសពី ១២០០០នាក់ ដោយសារឱកាសបានកាន់តែតិច ក្នុងការស្វែងរកអ្នករស់រាន មានជីវិតបន្ថែមទៀត នៅក្នុងអាកាសធាតុត្រជាក់មុនពេលមាស ៧២ ម៉ោងត្រូវបានបញ្ចប់។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង...
ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃពុធបានអំពាវនាវឱ្យមាន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះលំហូរនៃសព្វាវុធ និងគ្រាប់រំសេវចូលទៅក្នុងតំបន់ជម្លោះ ដែលអាចបង្កឱ្យមានហានិភ័យនៃ ការរីករាលដាលសង្គ្រាមកាន់តែខ្លាំង។ ដោយដកស្រង់សម្តីប្រធានផ្នែក រំសាយអាវុធរបស់អង្គការសហប្រជាជាតិ លោក Izumi Nakamitsu ដែលបង្ហាញថា លំហូរនៃសព្វាវុធ និងគ្រាប់រំសេវចូលទៅក្នុងតំបន់ជម្លោះ អាចនាំមកនូវហានិភ័យនៃការរីករាលដាល លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ...