តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រទេសផ្សេងៗគ្នាដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មលើប្រទេសស៊ីរី និងការឡោមព័ទ្ធប្រទេសនេះ ដើម្បីបើកលទ្ធភាពក្នុងការផ្តល់ជំនួយអន្តរជាតិដល់តំបន់ស៊ីរី ដែលរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការកាលពីថ្ងៃចន្ទ ដែលផ្នែកខ្លះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ដោយសម្តែងការអាណិតអាសូរ ចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី និងស៊ីរី លោក Kanaani បានកត់សម្គាល់ថា អាជ្ញាធរអ៊ីរ៉ង់ ដែលពាក់ព័ន្ធបានសម្តែងការត្រៀមខ្លួនសម្រាប់ការបញ្ជូនជំនួយសង្គ្រោះ...
ដាម៉ាស់ ៖ ប្រមុខអឌ្ឍចន្ទក្រហមស៊ីរីកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យលុបចោលទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងលោកខាងលិចលើស៊ីរី ដើម្បីជួយសម្រួល ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលប្រទេស ដែលរងគ្រោះដោយរញ្ជួយដី កំពុងត្រូវការឧបករណ៍សង្គ្រោះយ៉ាងខ្លាំង។ អឌ្ឍចន្ទក្រហមអារ៉ាប់ (SARC) របស់ស៊ីរី លោក Khaled Hboubati បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុង ទីក្រុងដាម៉ាស់ដោយសង្កត់ធ្ងន់ថា ការរញ្ជួយដី ដែលបានវាយប្រហារផ្នែកខ្លះ...
នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងត្រូវអញ្ជើញចាកចេញពីកម្ពុជា ដើម្បីចាប់ផ្តើមការ បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។ ទស្សនកិច្ចនេះត្រូវ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ នៅកម្ពុជា ដោយក្នុងនោះ ទាំងយុវជន សង្គមស៊ីវិល អ្នកវិភាគ បង្ហាញពីក្តីរំពឹងខ្ពស់...
ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា បង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។ លោកអ៊ួង...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំណូម ពរដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ខណៈរយៈពេល ១០ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយ ៦២ភាគរយ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានបន្តច្បាប់អាជ្ញាសឹក បច្ចុប្បន្ននៅក្នុងប្រទេស រហូតដល់ថ្ងៃទី២០ ខែឧសភា ។ សេចក្តីព្រាងច្បាប់អាជ្ញាសឹក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ត្រូវបានអនុម័ត ដោយសមាជិកសភាចំនួន ៣៤៨ ក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ គម្រោងជួសជុលខ្លោងទ្វារ តាកាវ នៅទិសខាង លិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរ ទាំងស្រុងហើយ ខណៈបច្ចុប្បន្នក្រុមការងារ កំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារ ដែលនៅសេសសល់ មួយចំនួនតូចតែប៉ុណ្ណោះ ។ យោងតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៨ កុម្ភៈ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា...
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានណែនាំដល់ប្រជាពល រដ្ឋមុនកម្ចី ពិសេសការប្រើប្រាស់ កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ត្រូវពិនិត្យ និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ចៀសវាងប្រើកម្ចីមិនមាន ការទទួលស្គាល់ពីអាជ្ញាធរ។ បច្ចុប្បន្ននេះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មាន ច្បាប់អនុញ្ញាត នៅបន្តមានវត្តមាន ដែលបង្កហានិភ័យខ្ពស់ដល់ប្រជាជននិងអ្នកប្រើប្រាស់។...
ភ្នំពេញ ៖ លោក ឡុង សារឿន ដែលមានវ័យ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានសម្រេចក្តីបំណងដែលបានប៉ងអស់ ជាច្រើនឆ្នាំនោះហើយ គឺការប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទុកជាវត្ថុអនុស្សាវរីយ៍។ ការប្រគល់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោបានអនុញ្ញាតឲ្យលោកតា និងភរិយាព្រមទាំងកូនចៅ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគោលការណ៍ផ្លាស់ប្តូរកន្លែងបម្រើការងារ បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្ត តាមសហព័ទ្ធ(ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃ៨ កុម្ភៈនេះ បានឲ្យដឹងថា កាលពីថ្ងៃ៣ កុម្ភៈ ក្រសួងបានប្រជុំផ្ទៃក្នុង សម្រេចជាគោលការណ៍ ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែង បម្រើការងាររបស់បុគ្គលិក អប់រំឆ្លងរាជធានី-ខេត្ត ។ក្រោយបញ្ចប់ប្រជុំនាថ្ងៃ...