ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ពង្រីកច្បាប់អាជ្ញាសឹក រហូតដល់ថ្ងៃទី២០ ខែឧសភា

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានបន្តច្បាប់អាជ្ញាសឹក បច្ចុប្បន្ននៅក្នុងប្រទេស រហូតដល់ថ្ងៃទី២០ ខែឧសភា ។

សេចក្តីព្រាងច្បាប់អាជ្ញាសឹក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ត្រូវបានអនុម័ត ដោយសមាជិកសភាចំនួន ៣៤៨ ក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

សមាជិកសភាក៏បាន អនុម័តលើសេចក្តីព្រាងច្បាប់ ដាច់ដោយឡែកមួយ ស្តីពីការពន្យារការចល័តប្រជាជន ទូទៅរហូតដល់ថ្ងៃទី២០ ខែឧសភា។ ការបន្តច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅ ត្រូវបានស្នើទៅសភា ដោយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ។

គួរបញ្ជាក់ថា សភាអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ 2022 ហើយបានបន្តវា ៥ដងចាប់តាំងពីពេលនោះមក ៕

To Top