ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានាថ្ងៃ៦ កុម្ភៈ សព្វព្រះរាជហឬទ័យស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជា អគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរ ។ សមិទ្ធផលដែលព្រះមហាក្សត្រស្តេចយាង...
Seoul, South Korea: North Korea’s top army officials have said they will expand and intensify military drills to ensure their readiness for war,...
កំពង់ចាម៖ មានមនុស្ស ៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយគ្រោះអគ្គីភ័យអស់ផ្ទះមួយខ្នង កាលពីវេលាទៀបភ្លឺ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ។ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីនៅចំណុចដូចខាងលើ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយបាន ការពារការសម្រេចចិត្តថា រង់ចាំរហូតដល់បាល់ឡុងរបស់ចិន ឆ្លងកាត់សហរដ្ឋអាមេរិក នៅមុនពេលបាញ់ទម្លាក់ ហើយខាងសេតវិមានបានអះអាងថា ចារកម្មដ៏មានតម្លៃកំពុងត្រូវបាន ដកចេញពីឧបករណ៍នោះ ។ ប្រទេសចិនអះអាងថា...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សជាង ៣.៧០០នាក់ នៅទូទាំងតំបន់នៃប្រទេសតួកគី និងភាគពាយព្យនៃ ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយអាកាសធាតុរដូវរងាត្រជាក់ បានបន្ថែមទៅលើស្ថានភាព របស់មនុស្សរាប់ពាន់នាក់ដែលរងរបួស ឬគ្មានផ្ទះសម្បែង និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកដែលនៅរស់រានមានជីវិតផងដែរ ។ គ្រោះរញ្ជួយដីកម្រិត...
បរទេស៖ទូរទស្សន៍ BBC បានចេញផ្សាយនៅព្រឹកនេះថា ក្រុមការងារប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើការងារនៅឡើយ តាំងតែពីយប់ថ្ងៃចន្ទម្សិលមិញនៅតំបន់ភាគខាងត្បូង នៃប្រទេសតួគីនិងភាគខាងជើង នៃប្រទេសស៊ីរី ក្រោយហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រក់មួយបានសម្លាប់មនុស្ស ដល់ទៅ៣៥០០នាក់។ គ្រោះរញ្ជួយដី ដែលមានកម្រិត៧,៨រិចទ័រ បានវាយប្រហារទៅលើតំបន់ Gaziatep នៅវេលាព្រលឹមថ្ងៃចន្ទម៉ោងក្នុងស្រុក ខណៈដែលមនុស្សភាគច្រើនកំពុងលង់លក់ ដោយជាលទ្ធផលមនុស្សយ៉ាងហោចណាស់ ២៣០០នាក់នៅតួគីបាត់បង់ជីវិត និងប្រមាណជា១៤០០០នាក់ រងរបួសហើយប្រមាណ ជា១៤០០នាក់ស្លាប់នៅស៊ីរី។...
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អណត្តិលើកទី២០ បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើការចាត់ចែងរៀបចំថ្មី ចំពោះការក្តាប់ជាប់សិទ្ធិម្ចាស់ការ ក្នុងការអភិវឌ្ឍនាពេលអនាគត នៃប្រទេសចិន រួមមាន៖ *សេដ្ឋកិច្ចជាតិចិនដំណើការយ៉ាងល្អរលូនថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ភ្ញៀវទេសចរលេងជិះស្គី តាមសួនកម្សាន្តក្រុងជីលីន។ *ពន្លឿនការច្នៃប្រឌិតថ្មី...
បរទេស៖ អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសព្រមានថា ពិភពលោកកំពុងខិតជិត ទៅដល់ស្ថានភាពជម្លោះជាសកលហើយ ក្នុងពេលខាងមុខនេះ។ សហគមន៍អន្តរជាតិ មិនមែនដើរយឺតៗទៅកាន់ពិភពលោកមួយ ដែលមានសង្គ្រាមកាន់តែធំនោះទេគឺជាក់ស្តែង យើងកំពុងឆ្ពោះទៅយ៉ាងលឿន នៃការរីកធំឡើងនៃសង្គ្រាមនេះ បើយោងតាមការបញ្ជាក់បន្ថែម របស់ប្រធានយូអិនរូបនេះ។ លោកបានបន្តថា៖ ការគិតរយៈពេលខ្លីបែបនេះ មិនត្រឹមតែគ្មានទំនួលខុសត្រូវខ្លាំងនោះទេ វាគឺជារឿងអសីលធម៌ទៀតផង ពីព្រោះថាក្រុមអ្នកនយោបាយ...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ក្នុងរយៈពេលជិត១សតវត្សរ៍ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្ស អស់ជាង១.៤០០នាក់ នៅក្នុងដំណេករបស់ពួកគេ ដោយអគារបាក់ស្រុត និងបណ្តាលឱ្យមានការញ័រ នៅឆ្ងាយ ដូចជា នៅ Greenland...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៨ដល់១៤កុម្ភៈខាងមុខ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយ។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា...