ព័ត៌មានអន្តរជាតិ

Update: ក្រុមការងារបន្តធ្វើការទាំងយប់ ក្រោយគ្រោះរញ្ជួយដី ធ្វើឲ្យស្លាប់មនុស្សច្រើនពាន់នាក់ នៅតួគីនិងស៊ីរី

បរទេស៖ទូរទស្សន៍ BBC បានចេញផ្សាយនៅព្រឹកនេះថា ក្រុមការងារប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើការងារនៅឡើយ តាំងតែពីយប់ថ្ងៃចន្ទម្សិលមិញនៅតំបន់ភាគខាងត្បូង នៃប្រទេសតួគីនិងភាគខាងជើង នៃប្រទេសស៊ីរី ក្រោយហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រក់មួយបានសម្លាប់មនុស្ស ដល់ទៅ៣៥០០នាក់។

គ្រោះរញ្ជួយដី ដែលមានកម្រិត៧,៨រិចទ័រ បានវាយប្រហារទៅលើតំបន់ Gaziatep នៅវេលាព្រលឹមថ្ងៃចន្ទម៉ោងក្នុងស្រុក ខណៈដែលមនុស្សភាគច្រើនកំពុងលង់លក់ ដោយជាលទ្ធផលមនុស្សយ៉ាងហោចណាស់ ២៣០០នាក់នៅតួគី​បាត់បង់ជីវិត និងប្រមាណជា១៤០០០នាក់ រងរបួសហើយប្រមាណ ជា១៤០០នាក់ស្លាប់នៅស៊ីរី។

ក្រុមការងារកំពុងបន្តធ្វើការជួយសង្គ្រោះ អ្នកដែលនៅរស់រានមានជីវិត និងអ្នកដែលនៅជាប់ក្រោមគំនរបាក់បែកនៅឡើយ ចេញពីអគាររាប់ពាន់កន្លែង នៅក្នុងប្រទេសទាំងពីរ ហើយបណ្តាប្រទេសជាច្រើន កំពុងប្រកាសផ្តល់ជំនួយមនុស្សធម៍ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top