តូក្យូ៖ អ្នកជំនាញការបរទេសបានឲ្យដឹងថា ដំណោះស្រាយរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះបញ្ហាពលកម្មក្នុង សម័យសង្រ្គាមជាមួយប្រទេសជប៉ុន គឺមានភាពប្រាកដនិយម ប៉ុន្តែទំនងជាមិនអាចដោះស្រាយបញ្ហា ជាមូលដ្ឋាននៃបញ្ហាបន្លាដ៏យូរ រវាងប្រទេសទាំងពីរនោះទេ។ ការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ គឺផ្តោតលើមូលនិធិដែល គាំទ្រដោយរដ្ឋាភិបាល ដែលផ្តល់សំណងដល់ដើមបណ្តឹង កូរ៉េជំនួសឱ្យការតម្រូវឱ្យក្រុមហ៊ុនជប៉ុនពីរ ធ្វើដូច្នេះ ដូចដែលបានបញ្ជាដោយសេចក្តី សម្រេចរបស់តុលាការកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូនៅតែព្រួយបារម្ភថា...
បរទេស៖ អធិកាបតីរបស់ប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានធ្វើការអះអាងកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រធានាធិបតីរុស្សីលោក Vladimir Putin គឺជាអ្នកកាន់កូនសោរ ដ៏សំខាន់ជាងគេក្នុងការអាចបញ្ចប់ ទៅនៃជម្លោះបង្ហូរឈាមគ្នានៅអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមកាសែតរបស់ CNN លោកអធិកាបតីបានពន្យល់ទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូត្រូវតែ បញ្ឈប់សកម្មភាពយោធារបស់ខ្លួន ហើយដកថយឲ្យអស់ពីទឹកដី របស់អ៊ុយក្រែនដើម្បីអាចឲ្យកិច្ចចរចា ដើម្បីសន្តិភាពអាចប្រព្រឹត្តទៅបាន។ ទោះបីជាយ៉ាងណាក្តីកន្លងមក វិមានក្រមឡាំងបានបញ្ជាក់ ម្តងហើយម្តងទៀតថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងហាវាណា បានឈានទៅដល់កិច្ចការងារ សហការគ្នាក្នុងការបង្កើតនូវ យុទ្ធសាស្ត្រហិរញ្ញវត្ថុដែលអាចជា របាំងការពារសេដ្ឋកិច្ចរបស់ប្រទេស ពីសំណាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលបានចេញដោយសហរដ្ឋអាមេរិក។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយលោកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅក្នុងប្រទេសគុយបាលោក Andrey Guskov ដោយក្នុងនោះលោកបានពោលថា៖ ការដាក់ចេញនូវយន្តការនៃការទូទាត់ ដែលឯករាជ្យមួយកំពុងត្រូវបាន អនុវត្តដោយជោគជ័យ ។ វានឹងជួយការពារដល់កិច្ចសហប្រតិបត្តិការ រវាងគ្នាផងនិងការពារផលប៉ះពាល់ ជាអវិជ្ជមានពីសំណាក់ការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Guardian កាលពីថ្ងៃចន្ទបានឲ្យដឹងថា មូលនិធិជំនួយអន្តរជាតិ ផ្នែកយោធាដែលដឹកនាំ ដោយប្រទេសអង់គ្លេស ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការពន្លឿន កិច្ចការងារផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន។ របាយការណ៍ដែលត្រូវបានប្រភពដដែល រកឃើញថាក្នុងចំណោមកញ្ចប់ ជំនួយយោធាដែលបានសន្យា ផ្តល់ឲ្យអ៊ុយក្រែនសរុប ៥២០លានផោន ដោយចក្រភពអង់គ្លេស ន័រវេស ហូឡង់ ស៊ុយអែត ដាណឺម៉ាក...
ភ្នំពេញ៖ ថ្ងៃទី០៧មីនា២០២៣ ទីបំផុតអ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំ បានមកដល់ហើយ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឯ.ក បង្ហាញវត្តមានជាផ្លូវការនូវ ហ្រ្គេនវីឡាម៉ូដថ្មី ទំនើប ស៊ីវិល័យដាច់គេ ក្នុងតម្លៃពិសេស បង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ ដោយឥតការប្រាក់ ២៤ខែ ជាមួយនឹងការកាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផង។ រឹតតែពិសេស ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន ក៏បានដាក់ជូនមានកំណត់នូវ...
បរទេស៖ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋអាជ្ញានៃប្រទេសរុស្ស៊ី បានសម្រេចប្រកាសថា អង្គការតម្លាភាពអន្តរជាតិ នឹងមិនត្រូវបានស្វាគមន៍ទៀតឡើយ នៅក្នុងប្រទេសរុស្ស៊ី ដោយក្នុងបានចោទប្រកាន់ថា អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានធ្វើសកម្មភាពលើសដែនកំណត់ ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រុស្សី។ នៅក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេររៀបរាប់បែបនេះថា៖អង្គការដែលត្រូវបានបង្កើតឡើងដើម្បីប្រព្រឹត្តិសកម្មភាពដែលមានភាពហួសពីគោលដៅ និងគោលបំណងរបស់ខ្លួន។វាធ្លាប់ដើរតួជាផ្លូវការជាអង្គការប្រឆាំងអំពើពុករលួយជុំវិញពិភពលោកប៉ុន្តែបែរជាមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ទៅវិញហើយនេះបានក្លាយទៅជាការបង្កការគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ និងសន្តិសុខរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្សីទាំងមូល។ គួរឲ្យដឹងដែរថាអង្គការតម្លាភាពត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ដោយក្រុមបុគ្គលសំខាន់ៗរបស់ពិភពលោកដែលមានរាប់បញ្ចូលទាំងពីអតីតមន្ត្រីធនាគារពិភពលោក និងក្រុមប្រតិបត្តិករស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកហើយអង្គការ តម្លាភាពត្រូវបានគេទទួលស្គាល់ថាជាអង្គការល្អបំផុតសម្រាប់កិច្ចការងារផ្តល់សន្ទស្សន៍ការយល់ឃើញពីអំពើកម្រិតនៃអំពើពុករលួយឬ (CPI) ប្រចាំឆ្នាំរបស់ខ្លួន...
បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធ លើអាកាសរួមគ្នាកាលពីថ្ងៃចន្ទ នៅក្នុងសមុទ្រភាគខាងលិច នៃឧបទ្វីបកូរ៉េ ដោយមន្ទីរបញ្ចកោណ បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52H ដែលមានសមត្ថភាព នុយក្លេអ៊ែរទៅចូលរួមផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិកូរ៉េខាងត្បូងថា...