ព័ត៌មានអន្តរជាតិ

លោក Scholz អះអាងថា រុស្ស៊ីគឺជាអ្នកកាន់កូនសោរ សម្រាប់បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន

បរទេស៖ អធិកាបតីរបស់ប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានធ្វើការអះអាងកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រធានាធិបតីរុស្សីលោក Vladimir Putin គឺជាអ្នកកាន់កូនសោរ ដ៏សំខាន់ជាងគេក្នុងការអាចបញ្ចប់ ទៅនៃជម្លោះបង្ហូរឈាមគ្នានៅអ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុមកាសែតរបស់ CNN លោកអធិកាបតីបានពន្យល់ទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូត្រូវតែ បញ្ឈប់សកម្មភាពយោធារបស់ខ្លួន ហើយដកថយឲ្យអស់ពីទឹកដី របស់អ៊ុយក្រែនដើម្បីអាចឲ្យកិច្ចចរចា ដើម្បីសន្តិភាពអាចប្រព្រឹត្តទៅបាន។

ទោះបីជាយ៉ាងណាក្តីកន្លងមក វិមានក្រមឡាំងបានបញ្ជាក់ ម្តងហើយម្តងទៀតថា លក្ខខណ្ឌទុកជាមុនបែបនេះ គឺជារឿងដែលរុស្សីនឹង មិនទទួលយកជាដាច់ខាត។

លោកអធិកាបតីបានបន្ថែមបែបនេះថា៖ វាគឺជារឿងចាំបាច់ដែល យើងត្រូវយល់ថាលោក Putin និងរុស្សីមិនអាចយកឈ្នះ តាមរយៈការលុកលុយក្នុងប្រទេសអ៊ុយក្រែនឡើយ ហើយគាត់ចាំបាច់ត្រូវតែដកទ័ព ចេញឲ្យអស់ពីអ៊ុយក្រែនហើយនោះ គឺជាអ្វីដែលជាមូលដ្ឋានគ្រិះដែលនាំ ឲ្យកើតមានជាកិច្ចចរចាគ្នាកើតឡើងបាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top