ត្រឹមឆ្នាំ២០២២ អ្នកជាប់ពន្ធនាគារជិត ៤ម៉ឺននាក់ ភាគច្រើនបទល្មើសគ្រឿងញៀនជាង ៥២%https://dap-news.com/national/2023/03/17/319414/ ៣នាក់ឪពុក-កូន គឺព្រះឥសូរ ព្រះគណេស និងព្រះស្កន្ទ បានជួបជុំគ្នាវិញហើយhttps://dap-news.com/national/2023/03/17/319421/ នាយករដ្ឋមន្ត្រី អំពាវនាវឲ្យអ្នករក្សាទុក វត្ថុបុរាណខ្មែរ ប្រគល់មកវិញដោយស្ម័គ្រចិត្តhttps://dap-news.com/national/2023/03/17/319446/ ប្រមុខរាជរដ្ឋភិបាល ៖ សុខសន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឲ្យកម្ពុជាទទួលបានព្រលឹងវប្បធម៌ ដូនតាខ្មែរត្រឡប់មកវិញhttps://dap-news.com/national/2023/03/17/319455/ សម្ដេច ស...
ប៉េកាំង៖ មន្ត្រីចិន អ្នកជំនាញ និងអ្នកតំណាងឧស្សាហកម្មមកពី បណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PICs) បានសម្តែងការព្រួយបារម្ភរួមគ្នាលើការសម្រេចចិត្តជាឯកតោភាគីរបស់ជប៉ុនក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរចេញពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ មន្ត្រីចិនបានឲ្យដឹងថា ប្រទេសចិន រួមជាមួយនឹងរុស្ស៊ី បានបង្ហាញបញ្ជីសំណួរបច្ចេកទេសរួមមួយទៅកាន់ប្រទេសជប៉ុននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែភាគីជប៉ុន មិនបានឆ្លើយដោយការបំភ្លៃគំនិត គេចវេសពីផ្នែកសំខាន់ ឬសូម្បីតែបដិសេធមិននិយាយអំពីបញ្ហានេះ។ ប្រទេសជប៉ុន បានធ្វើការសម្រេចចិត្តដោយមិនយកចិត្តទុកដាក់ទាំងស្រុង...
បរទេស៖ វិមានក្រឹមឡាំង និងក្រសួងការបរទេសចិនបានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតី ស៊ី ជិនពីង នៃប្រទេសចិននឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ដំណើរនេះនឹងបន្តរហូតដល់ថ្ងៃពុធ។ លោក ស៊ី នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពី “ទិដ្ឋភាពនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-17 កាលពីថ្ងៃមុន ដើម្បីផ្តល់ “ការព្រមានកាន់តែខ្លាំងដល់សត្រូវ” ចំពេលសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានឲ្យដឹងថា សមយុទ្ធបាញ់បង្ហោះដែលដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើសង្គ្រាមរបស់អង្គភាព ICBM និង “សកម្មភាពសកម្មប្រយុទ្ធពិសេស” នៃកងកម្លាំងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ហើយបានផ្ទៀងផ្ទាត់ភាពជឿជាក់របស់ពួកគេ ។...
វ៉ាស៊ីនតោន៖ អ្នកជំនាញបានឲ្យដឹងថា ការដួលរលំនៃធនាគារ Silicon Valley Bank (SVB) ដែលធ្លាប់ជាធនាគារធំជាងគេទី១៦ នៅសហរដ្ឋអាមេរិក “បានធ្វើឱ្យមានភាពរង្គោះរង្គើលើទំនុកចិត្តនៅក្នុងធនាគាររបស់សហរដ្ឋអាមេរិក” ខណៈដែលការព្រួយបារម្ភបានកើនឡើងលើប្រាក់បញ្ញើធនាគារ។ ការស្លាប់របស់ SVB ដែលមានបច្ចេកវិទ្យាខ្លាំង “បានធ្វើឱ្យមនុស្សកាន់តែមានការព្រួយបារម្ភអំពីប្រាក់បញ្ញើធនាគាររបស់ពួកគេ ហើយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវបានធ្វើសកម្មភាព លឿនជាងមុន។ Charles Read អ្នកប្រាជ្ញផ្នែកសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តនៅ នេះបើតាមការបញ្ជាក់របស់សាកលវិទ្យាល័យ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា លោក Qin Gang អ្នកការទូតជាន់ខ្ពស់ចិន បានប្រាប់ដល់សមភាគីអ៊ុយក្រែន តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន មានការព្រួយបារម្ភអំពីការកើនឡើងនៃសង្រ្គាមនៅអ៊ុយក្រែន ហើយចង់ឱ្យក្រុងម៉ូស្គូ និងក្រុងគៀវ ធ្វើកិច្ចចរចាគ្នាដើម្បីសន្តិភាព ។ ប្រទេសចិន ដែលបានបដិសេធមិនថ្កោលទោសរុស្ស៊ី...
បរទេស៖ មន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ចេញវីដេអូមួយ ដែលខ្លួនបាននិយាយថា ត្រូវបានថតចេញពីយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលជួបគ្នាយ៉ាងជិតជាមួយយន្តហោះចម្បាំងរុស្ស៊ី Su-27 មុនពេលយន្តហោះអាមេរិក MQ-9 Reaper បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឃ្លីបវីដេអូដែលមានរយៈពេល ៥០...
ស្វាយរៀង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” កាលពីព្រឹកមិញនេះ លោកបណ្ឌិតហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបញ្ហាធំចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវដោះស្រាយរួមគ្នា តាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់ របួស និងពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកកម្រិតទាប។ លោកបណ្ឌិតអគ្គនាយករង បានបន្តថា៖ បញ្ហាធំចម្បងដែលធ្វើឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺកើតឡើងដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានប្រុងប្រយ័ត្ន មិនគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្តិភាពនានា ដោយបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត ងងុយ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជារៀងរាល់ថ្ងៃ។ លោកបណ្ឌិតអគ្គនាយករង បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិតផ្ទាល់ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដទៃ និងរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់។ លោកបណ្ឌិតអគ្គនាយករង ក៏បានជំរុញដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើង តាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ៖ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍, គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប, បើកបរលើសល្បឿន ដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់, បើស្រវឹង សូមកុំបើកបរ, គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ, គោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ និងការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព។ លោកបណ្ឌិតអគ្គនាយករង បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយជម្រុញឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ បើយោងតាមរបាយការណ៍ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត នៅក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណី ដែលមានជនរងគ្រោះសរុបចំនួន ៦ ០៥១នាក់ (ស្លាប់ ១៥៦នាក់ របួសធ្ងន់ ១ ៦២៤នាក់ និងរបួសស្រាល ៤ ២៧១នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១៣លើក និងមានជនរងគ្រោះសរុបចំនួន ៣៨០នាក់ (ស្លាប់ ១នាក់ របួសធ្ងន់ ៤៩នាក់ និងរបួសស្រាល ៣៣០នាក់) មានការកើនឡើង បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ ដោយឡែកក្នុងឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៣៦៥ ករណី ដែលមានជនរងគ្រោះសរុបចំនួន ៤៣៥នាក់ ដែលក្នុងនោះស្រ្តីមានចំនួន ២០៤នាក់។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួម ពីតំណាងស្ថាប័ន មន្ទីររោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៣៥០នាក់៕
ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍” ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ។ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការបញ្ចេញមតិ ដែលមិនទទួលខុសត្រូវ និងការបង្កាច់បង្ខូចយោធាចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅ នឹងប្រព័ន្ធផ្សព្វផ្សាយមួយថា យោធាចិន បាននឹងកំពុងដោះស្រាយការជួបប្រជុំគ្នាតាមផ្លូវអាកាស និងដែនសមុទ្រជាមួយកងកម្លាំងយោធា បរទេសស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយតែងតែជា កម្លាំងដ៏រឹងមាំ...