ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ចាកចេញពី កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), អ្នកជំនាញបច្ចេកទេសកសិកម្ម នៃធនាគារ ARDB បានរៀបចំកម្មវិធីផ្តល់ជំនួយបច្ចេកទេស និងផ្សព្វផ្សាយគំនិតកសិករសហគ្រិន ជូនប្រជាកសិករក្នុងខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណង បង្កើនចំណេះដឹងជូនអតិថិជនដែលជាក្រុមអ្នកចិញ្ចឹមត្រី រួមមាន បច្ចេកទេសផ្តល់ចំណីត្រី, ចំណេះដឹងផ្នែកទីផ្សារ, ការធ្វើផែនការអាជីវកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុ...
បរទេស៖ អតីតប្រធានាធិបតី លោក Donald Trump បានទាក់ទាញ និងចែចង់ជាមួយអ្នកនិពន្ធ គឺនាង E. Jean Carroll មុនពេលនាំនាងចូលទៅក្នុងបន្ទប់ សំលៀកបំពាក់នៃហាងលក់ទំនិញប្រណីតមួយ ហើយនាងបានអះអាងនៅក្នុង សក្ខីកម្មទៅកាន់ចៅក្រមក្នុងទីក្រុង New York កាលពីថ្ងៃពុធ។ លោក Trump បដិសេធការចោទប្រកាន់នេះ ដោយហៅការចោទប្រកាន់របស់...
ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រភពចេញពីនយោបាយជាន់ខ្ពស់ របស់អាល្លឺម៉ង់បានប្រាប់ដល់ទូរទស្សន៍ BBC ថា ការប៉ុនប៉ងរបស់អង់គ្លេស នៅក្នុងការជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីស៊ូដង់ នៅចុងសប្តាហ៍នេះបានពន្យារពេល កិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងទៀត ក្នុងការជួយសង្គ្រោះពលរដ្ឋ របស់ពួកគេផ្ទាល់ខ្លួនដែរ ។ ពួកគេបានចោទប្រកាន់កងកម្លាំងអង់គ្លេស បានចុះចតនៅប្រទេសស៊ូដង់ ដោយគ្មានការអនុញ្ញាតពីកងទ័ពស៊ូដង់ ខណៈដែលប្រទេសអឺរ៉ុប...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។ ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមេសា...
បាងកក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា តម្រួតថៃបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថា បានសម្លាប់មិត្តភក្តិ និងអ្នកស្គាល់គ្នារបស់នាងចំនួន១២នាក់ ដោយដាក់ថ្នាំបំពុលដល់ពួកគេជាមួយ នឹងសារធាតុម្យ៉ាង ហៅថា ស៊ីយ៉ានុត។ ស្ត្រីឈ្មោះ Sararat Rangsiwuthaporn ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសាកសួរថ្មីៗអំពីការស្លាប់របស់មិត្តភក្តិម្នាក់ ។ ក្រុមគ្រួសារនារីរងគ្រោះបានដាក់ការសង្ស័យបន្ទាប់ពីនាងស្លាប់នៅក្នុងដំណើរកម្សាន្តជាមួយនាង Sararat...
កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្រៀមរួចជាស្រេចក្នុងការចាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅសួរច្បារព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះដែរ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏បានអញ្ជើញប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរីផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «សូមគោរពអញ្ជើញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័ យប្រជាពលរដ្ឋចំនួន ២រូប ដើម្បីបំពេញការងារនៅ ការិយាយល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ។ គួរឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យកងកម្លាំង មានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងតុបតែង រាជធានីភ្នំពេញ ឲ្យមានសោភ័ណភាព ពិសេសត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង សម្រាប់ការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម...