កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រកាសកាលពីថ្ងៃអង្គារថា បទឈប់បាញ់ថ្មីរយៈពេល ៧២ម៉ោងបានចូលជាធរមាន ទោះបីជាមានការបាញ់កាំភ្លើងជាបន្តបន្ទាប់នៅទីក្រុង កាធុម និងភាគីសង្រ្គាមទាំងពីរបាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ក៏ដោយ។ អ្នកនាំពាក្យកងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងគោលបំណងមនុស្សធម៌ ហើយក្នុងលក្ខខណ្ឌថា “ពួកឧទ្ទាមប្តេជ្ញាបញ្ឈប់រាល់អរិភាព និងគោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការបន្ត”។...
គៀវ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន គឺបានទទួលជំនួយជាហិរញ្ញវត្ថដោយផ្ទាល់ ពីសំណាក់ប្លុកអឺរ៉ុប្រមាណជា ៦ពាន់លានដុល្លាររួចមកហើយ គិតត្រឹមប៉ុន្មានខែដើមឆ្នាំ២០២៣នេះ។ ប្រភពដដែលបានបញ្ជាក់ទៀតថា អ៊ុយក្រែនបានទទួលជំនួយលើកទីបី នៃជំនួយផ្នែកកិច្ចការងារម៉ាក្រូហិរញ្ញវត្ថុ ទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប ហៅកាត់ថា MFA ដែលមានទំហំប្រមាណជា ១,៥ ពាន់លានអឺរ៉ូ ឬប្រហែល១,៦៥ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ ដែលនឹងត្រូវបានយកប្រើប្រាស់ ក្នុងកិច្ចការងារតម្រូវការថវិកាបន្ទាន់។ កន្លងមកកាលពីខែមករាអ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយផ្នែកកិច្ចការងារ...
Update: ប្រទេសសិង្ហបុរី បានព្យួរកបុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទសមគំនិត ក្នុងការរត់ពន្ធកញ្ឆាចំនួន ១ គីឡូក្រាម ដោយមិនអើពើនឹងការអំពាវនាវអន្តរជាតិ ឱ្យរដ្ឋទីក្រុងឈ្មោះតែមួយនេះ ដើម្បីលុបចោលការដាក់ទណ្ឌកម្ម។ មន្រ្តីពន្ធនាគារសិង្ហបុរីប្រាប់ថា៖ «ជនជាតិសិង្ហបុរី Tangaraju Suppiah អាយុ ៤៦ ឆ្នាំត្រូវបានកាត់ទោស នៅក្នុង ពន្ធនាគារ Changi Prison...
បរទេស៖ នៅក្នុងវិដេអូជាយុទ្ធនាការ បោះឆ្នោតរបស់លោក Donald Trump បន្ទាប់ពីលោក Joe Biden បានប្រកាសចូលរួមការ ប្រកួតប្រជែងសាជាថ្មីនៅក្នុងអាណត្តិទី២ របស់លោកនោះអតីតប្រធានាធិបតីរូបនេះ បានលើកឡើងថាភាពបរាជ័យរបស់លោក Biden កំពុងបន្តកើតឡើងចាប់រាប់ពី បញ្ហាព្រំដែនអាមេរិកជាមួយនឹងមិកស៊ិកូ ទៅដល់ការដឹកនាំពិភពលោកដល់មាត់ជ្រោះ នៃសង្គ្រាមលោកលើកទី៣។ លោក Biden កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសចូលរួមប្រជែងតំណែង ជាប្រធានាធិបតីម្តងទៀត...
Breaking: បុរសសិង្ហបុរី ព្យួរកកញ្ឆា ជាង១គីឡូក្រាម៖ អាជ្ញាធរ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AF នៅមុននេះបន្តិច។
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ទោះបីជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានកន្លងផុតទៅមួយអាទិត្យ ហើយក៏ដោយ ប៉ុន្តែលំហូរភ្ញៀវទេសចរនៅតែបន្តដំណើរកម្សាន្តរបស់ពួកគេដដែល ពោលក្រោយ១សប្តាហ៍ មកនេះ(ពីថ្ងៃ១៧-២៣មេសា) មានទេសចរប្រមាណជា៧៨៩,៤៧៣នាក់ នៅតែបន្តដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ។ ក្នុងចំនួនទាំង៧៨៩,៤៧៣នាក់នេះ មានភ្ញៀវជាតិ៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,៧៦៥នាក់ បើធៀបជាមួយ នឹងសប្តាហ៍ ធម្មតាភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ។ គោលដៅទេសចរណ៍សំខាន់ៗរបស់អ្នកទេសចរមាន៖ រាជធានីភ្នំពេញ ១២១,៧៣៦នាក់...
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរបង្ក្រាប ផលិតផលក្លែងក្លាយទូទៅ ចំនួន១៣៥ករណី ក្នុងនោះ ផលិតផលឧបភោគបរិភោគបាន ១៣តោន។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គ.ប.ផ.ក ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាថ្ងៃ២៦ មេសា ឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក អាន សុខខឿន បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន៦នាក់ (ស្រី ២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពហើយ ដើម្បីរង់ចាំការជម្លៀសចេញពីសូដង់ ក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរបែបនេះ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក...
បរទេស៖ការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញអំពីផែនការ ស្នើសុំថ្មីមួយដើម្បីរឹតបន្តឹង ការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងទៅនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាផែនការរឹតបន្តឹងទាំងនោះគឺមានដូច ជាការរឹតបន្តឹង ទៅលើការ នាំចេញនិងផ្គត់ផ្គង់ហ្គាសទាំងអស់របស់រុស្សីទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាដើម។ ផែនការនេះត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកជំនាញអន្តរជាតិដែលដឹក នាំដោយប្រធានរដ្ឋបាលប្រធានាធិបតី លោក Andrey Yermak និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីលោក Michael McFaul ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើការដាក់ពង្រាយក្រុមអ្នកជំនាញ hacker រាប់សិបនាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលក្រុម យោធាផ្នែក Cyber ទាំងនោះមានចំនួនជាច្រើនរួចមកហើយនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ប្រភពដដែលទោះបីជាយ៉ាងណាក្តីមិន អាចបញ្ជាក់ពីព័ត៌មានលំអិត បានទេថាបេសកកម្មចំបងនោះគឺជាអ្វីប៉ុន្តែមន្ទីរប៉ង់ តាហ្គោនតែងតែបានបញ្ជាក់ថាក្រុម hackers ទាំងនោះត្រូវបានដាក់ពង្រាយក្នុងគោលបំណង ប្រតិបត្តិពេញលេញប្រឆាំង នឹងបច្ចាមិត្តរបស់ខ្លួន។ ថ្លែងនៅខាងក្រៅសន្និសីទ RSA cybersecurity...