ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតសម្ភារៈវេចខ្ចប់ ព្រមទាំងអាចបង្កើតឱកាសការងារជិត ៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ ត្រូវរៀបចំកន្លែងអង្គុយឲ្យបានសមរម្យ សម្រាប់អ្នកមកលើកទឹកចិត្ត អ្នកទទួលសញ្ញាបត្រ។ នាឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា បញ្ជីឈ្មោះប្រទេសដែល កំពុងកើនឡើងដោយ បានធ្វើការជម្លៀសអ្នកការទូត និងពលរដ្ឋចេញពីរដ្ឋធានីរបស់ប្រទេសស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តដល់សប្តាហ៍ទី២ ។ ពលរដ្ឋសហភាពអឺរ៉ុបជាង ១.០០០នាក់ ត្រូវបាននាំចេញពីយន្តហោះ ដែលភាគច្រើននៅក្នុងបេសកកម្ម ជួយសង្គ្រោះរបស់បារាំង និងអាល្លឺម៉ង់ ។ ចក្រភពអង់គ្លេសបានជម្លៀសអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេកាលពីម្សិលមិញ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា យន្តហោះហ្វឹកហ្វឺនរបស់ កងទ័ពអាកាសហ្វីលីពីន១គ្រឿង បានធ្លាក់នៅទីក្រុង Lipa ភាគខាងត្បូងនៃទីក្រុងម៉ានីល អំឡុងពេលហោះហើរ ហ្វឹកហាត់នៅថ្ងៃចន្ទនេះ ។ លោកស្រី Consuelo Castillo ប្រធានការិយាល័យកិច្ចការសាធារណៈ របស់កងទ័ពអាកាសបានឲ្យដឹងថា យន្តហោះ SF260FH Marchetti...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសសិង្ហបុរី និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធរួមគ្នាលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ២០២១ ។ ក្រសួងការពារជាតិសិង្ហបុរី ហៅកាត់ថា (MINDEF) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ...
ភ្នំពេញ ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យមនិងខ្យល់ប្រែប្រួល ។ ដោយឡែកនៅថ្ងៃខ្លះ ក៍នឹងអាចកើតមានឡើង នូវសម្ពាធទាបកម្តៅ ( Thermal Low ) ផងដែរ ។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ -សីតុណ្ហភាពអប្បបរមា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃ២៨ មេសាខាងមុខពេលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានាថ្ងៃ២៤ មេសា បានធ្វើដំណើរមកក្រុងវៀងច័ន្ទន៍ ប្រទេសឡាវហើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាត្រៀមខ្លួនចូលរួមអបអរសាទរការវិលត្រឡប់នៃព្រះអគ្គិជ័យកីឡាមកពីប្រទេសសមាជិកអាស៊ានក្នុងរយៈពេលប្រមាណជា១ខែមកនេះដែលនឹងដង្ហែពីប្រទេសឡាវឆ្ពោះមកទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ៕
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា ក្នុងមួយថ្ងៃនាថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៣នេះ ការចែកសំបុត្រដោយឥតគិតថ្លៃ សម្រាប់ការចូលទស្សនាការប្រកួតកីឡាសុីហ្គេម នៅថ្ងៃទី២៩ ខែមេសា នោះគឺបានចែកចាយឲ្យពលរដ្ឋអស់ហើយ។ ចំពោះព័ត៌មាននៃចែកសំបុត្រ បន្តទៀតឬយ៉ាងណានោះ សហព័ន្ធនឹងធ្វេីការផ្ដល់ព័ត៌មាន ដល់ពលរដ្ឋនៅថ្ងៃស្អែក ប្រសិនបេីសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម។ ចំពោះចែកបានប៉ុន្មានសន្លឹកនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់បានប្រកាសពីតួលេខនៅឡើយទេ ។ ប៉ុន្តែបើតាមប្រភពមួយបង្ហើបថា សម្រាប់ការចូលទស្សនាស៊ីហ្គេមនៅពហុកីឡដ្ឋានអូឡាំពិតអនុញ្ញាតឲ្យ៣ម៉ឺននាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជា កំពុងសិក្សានៅវៀតណាមនាឱកាសនេះ នឹងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។ ក្នុងពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន ២៤១នាក់ កំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច...