តូក្យូ ៖ ក្រុមរដ្ឋមន្ត្រីកសិកម្ម នៃក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានថ្កោលទោសរុស្ស៊ី ចំពោះសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន និងផលប៉ះពាល់ ដែលជម្លោះបានកើតឡើងលើសន្តិសុខ ស្បៀងអាហារពិភពលោក ខណៈដែលយល់ព្រមជួយទីក្រុងគៀវ ស្តារឧស្សាហកម្មកសិកម្មរបស់ខ្លួន ដោយការចែករំលែកចំណេះដឹង ស្តីពីការដោះមីននិងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មួយនៅឯចុងបញ្ចប់ នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ របស់ពួកគេនៅទីក្រុង Miyazaki ភាគនិរតីនៃប្រទេសជប៉ុន...
ភ្នំពេញ ៖ ក្នុងន័យលេងសើច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សម្តេចអាចចាត់ទុក ជាអ្នកទោសពាក់កណ្តាលទៅហើយ ដោយសារទៅទីណា មានការដាក់ពង្រាយកងកំលាំង យាមយ៉ាងតឹងរឹងបំផុត។ ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី នាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំមកដល់ភ្លាមមិនដឹងអង្គរក្សនិងកំលាំងមកពីខាងណាទេ...
បរទេស ៖ ប្រទេសឡាតវៀ ប្រទេសលីទុយនេស៊ី និងអេស្តូនី បានចូលរួមដាក់តវ៉ាប្រឆាំងរួមគ្នា ទៅលើការថ្លែងការណ៍ថ្មីៗនេះ និងសុំឲ្យមានការពន្យល់ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន និងត្រូវបានយកមកចេញផ្សាយ ដោយ RT លោក Lu Shayeអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង ត្រូវបានសំណូមពរឲ្យធ្វើការឆ្លើយទៅនឹងសំណួរ ពន្យល់ពីសំណាក់បណ្តាប្រទេស នៅក្នុងតំបន់ប៉ាល់តិកទាំង៣ ពាក់ព័ន្ធទៅនឹងការលើកឡើង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា គ្រាប់បែកដ៏សំខាន់បំផុតមួយនៃសង្រ្គាមអ៊ុយក្រែន បានមកពីរោងចក្រប្រវត្តិសាស្ត្រ នៅក្នុងទីក្រុងនេះ ដែលបានសាងសង់ ដោយអ្នកធ្វើការនៅការដ្ឋានធ្យូងថ្ម ជាកន្លែងដែលកំណាត់ដែក ជាច្រើនត្រូវបាននាំយកមកដោយរថភ្លើង ដើម្បីយកទៅក្លែងធ្វើជាគ្រាប់កាំភ្លើងធំ ក្រុង គៀវ មិនអាចទទួលបានគ្រប់គ្រាន់ ហើយថា សហរដ្ឋអាមេរិកមិនអាចផលិតបានលឿនគ្រប់គ្រាន់នោះទេ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្រេចបន្ថែមការចំណាយប្រមាណ ៧លានដុល្លារទៀត សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para...
បរទេស៖ ខណៈពេលដែលនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ ២០២២ ទុនបម្រុងមាសរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ដោយនៅខែវិច្ឆិកាឆ្នាំមុន គេបានឃើញទីក្រុងប៉េកាំងជំរុញឱ្យមានការបង្កើនការទិញមាសដុំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បានរាយការណ៍ដោយដកស្រង់សម្តីអ្នកជំនាញក្នុងឧស្សាហកម្មនេះថា ប្រទេសចិនកំពុងបង្កើនទុនបំរុង មាសរបស់ខ្លួនក្នុងរយៈពេលប្រាំខែជាប់គ្នា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា លោក Rishi Sunakនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកការទូតអង់គ្លេស និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ ក្នុងប្រតិបត្តិការ ដ៏ “ស្មុគស្មាញ និងរហ័សបំផុត” ។លោក Sunak បានថ្លែងថា ការងារកំពុងបន្តធានាសុវត្ថិភាព របស់ជនជាតិអង់គ្លេស...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើឡើងថា ដំណើរទស្សនកិច្ចរបស់លោក NONG RONG ឧបការីរដ្ឋមន្ត្រីការបរទេសចិន និងគណៈប្រតិភូនៅលើទឹកដីតំបន់ឆ្នេរ ដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិ ទាំងពីរដែលមានជាយូរលង់មកហើយ តាំងពីព្រះវររាជបិតានរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រកម្ពុជា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា មនុស្សចំនួន៦នាក់បានស្លាប់ និង១០៩នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់នៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ។ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារភូមិនានានៅក្នុងសង្កាត់ Lewe នៃ Nay Pyi Taw Union នៅម៉ោងប្រហែលម៉ោង៦និង៤៥នាទីល្ងាច ។ នាយកដ្ឋានសេវាពន្លត់អគ្គីភ័យរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងម៉ោង១២និង១៥នាទីល្ងាច ម៉ោងសកល...
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្របានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបញ្រ្ជាបច្បាប់ ស្តីពីក្រមសីលធម៌ សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ...