បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យមានការចូលរួមគ្នា ក្នុងចំណោមបណ្តារដ្ឋដែលកាន់សាសនាមូស្លីម ក្នុងការគាំទ្រទៅដល់ជនប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍របស់លោក Raisi ត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្ទនាគ្នា ជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin...
ចក្រភពអង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា លោក Dominic Raab បានលាលែងតំណែងពីរដ្ឋាភិបាល បន្ទាប់ពីការស៊ើបអង្កេតមួយ បានចោទប្រកាន់ការគំរាមកំហែង មួយចំនួនប្រឆាំងនឹងរូបគាត់ ។ លោកនាយករដ្ឋមន្ត្រី Rishi Sunak កំពុងរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ ដោយមាន Oliver Dowden ជាឧបនាយករដ្ឋមន្ត្រីថ្មី...
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បានប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ និងបានបិទបញ្ចប់ទៅថ្មីៗនេះក្នុងបរិយាកាសដ៏សែនសប្បាយរីករាយនៃសង្គមគ្រួសារខ្មែរយើង ហើយភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋហាក់បីដូចជាមានសភាពអធិកអធមយ៉ាងខ្លាំងក្រៃលែង បើទោះបីជាពិភពលោក នៅមិនទាន់ឆ្លងផុតពីវិបត្តិកូវីដ-១៩ ហើយវិបត្តិសង្គ្រាមអ៊ុយក្រែននៅតែបន្តដែលបង្កជាបញ្ហាអតិផរណានៅជុំវិញពិភពលោកក៏ដោយ។ ទិដ្ឋភាពទាំងអស់នេះ ត្រូវបានរំលេចឡើងវិញតាមរយៈវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរយៈពេលជាង១២នាទី។ យោងរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានអោយដឹងថា នៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរដើរកម្សាន្តសរុបជាង ១៣លាននាក់នៅទូទាំងប្រទេស។ ខេត្តទេសចរណ៍សំខាន់ៗសុទ្ធតែ បានទទួលអ្នកទេសចរយ៉ាងច្រើនកកកុញ ទាំងភ្ញៀវក្នុងស្រុកនិងបរទេស។ ចំណែកឯប្រជាពលរដ្ឋខ្មែរដែលមិនបានចេញដើរកម្សាន្តតាមទីរមណីយដ្ឋាននានា ក៏ពួកគេ នៅចាំទទួលសាច់ញាតិមកជួបជុំគ្នាដើម្បីកម្សាន្តសប្បាយនៅក្នុងគ្រួសារ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ជំហររបស់កូរ៉េខាងជើង ក្នុងឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរ នឹងនៅតែ មិនអាចប្រកែកបាន ហើយប្រទេសនេះនឹងបន្តបង្កើត កងកម្លាំងរបស់ខ្លួន រហូតដល់ការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបាន លុបចោលទណ្ឌកម្ម ។...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែក ដោយចៃដន្យនៅទីក្រុង Belgorod ក្នុងទឹកដីរបស់ខ្លួន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន ។ គ្រាប់បែកនេះបានបន្សល់ទុក នូវរណ្ដៅដីទំហំ២០ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយ គ្រាប់បែកបានបំផ្ទុះរថយន្តប៉ើង ទៅលើដំបូលហាងដែលនៅក្បែរនោះ ។ លោក...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន មួយបានឲ្យដឹងថា ក្រុមនៃប្រទេស ចំនួនប្រាំពីរ កំពុងពិចារណាលើការហាមឃាត់ ការនាំចេញស្ទើរ តែទាំងអស់ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងការបន្ត នៃរបបដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែន។ ប្រទេសជប៉ុនគ្រោង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-7 នៅខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលការពិភាក្សា នឹងប្រព្រឹត្តទៅលើវិធានការពង្រីក ការគាំទ្រដល់អ៊ុយក្រែន និងពង្រឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី...
RAMSTEIN AIR BASE/KYIV ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) បានប្រកាសចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ ។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២១ មេសា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។ វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍...
ប៉េកាំង ៖ ប្រភពពីក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ទាក់ទង នឹងវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិករបស់ប្រទេស ដែលបានធ្វើឡើង នៅក្នុងអ្វីដែលគេហៅថា របាយការណ៍ស្រាវជ្រាវ ដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន (USCC) ។ បើគ្មានការស៊ើបអង្កេត ឬការផ្ទៀងផ្ទាត់ របាយការណ៍នេះបានប្រើពាក្យមិនប្រាកដប្រជាដដែលៗដូចជា “អាច”...