ភ្នំពេញ៖ ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយគ្រប់រាជធានី ខេត្តទទួលបានការអភិវឌ្ឍឥតឈប់ឈរ ក្នុងនោះខេត្តកែបតារះភាគនិរតី ក៏សម្រេចបានលទ្ធផលការអភិវឌ្ឍ ជាហូរហែដូចភ្លៀងរលឹម ។ រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវអ្នកខេត្តកែប កោតសរសើរជាបន្តបន្ទាប់ ដោយសារលោកបានបន្តខិតខំកសាង ស្តារ និងជួសជុលឡើងវិញ...
ខេត្តព្រះសីហនុ៖ តំណាងនិងសកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ នៅមួយរយៈពេលចុងក្រោយនេះ បានចេញមកហែកកេរ្ដិ៍ ទម្លាយនូវភាពមិនប្រក្រតី និងបក្ខពួកនិយម ជាច្រើន របស់គណបក្ស ព្រមទាំងបានចោទប្រកាន់ ថា មានគម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បន្ថែមទៀតផង។ ការចេញមកហែកកេរ្ដិ៍ទម្លាយនេះ ធ្វើឡើងបន្ទាប់ពីពួកគេមើលឃើញនូវទង្វើ មិនសមរម្យ ជាច្រើន របស់លោក គឹមសួរ ភីរិទ្ធ និងបក្ខពួក ដែលត្រូវបានជ្រើសតាំង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានប្រកាសដាក់ផែនការ ក្នុងការស្នើសុំជំនួយជាហិរញ្ញវត្ថុ ក្នុងទំហំប្រមាណជា ៤២ពាន់លានដុល្លារ ឲ្យបានសម្រាប់ឆ្នាំ២០២៣នេះ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់ របស់ធនាគារជាតិអ៊ុយក្រែន អំឡុងពេលដែល លោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះហើយ ក្នុងនោះលោកបានបញ្ជាក់ទៀតថា...
គ៊ែរ៖ ក្នុងអំឡុងពេលទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១១ ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគេកំពុងចាត់វិធានការ ដើម្បីបើកស្ថានទូតឡើងវិញ និងចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍ ដែលជាព្រឹត្តិការណ៍ផ្សះផ្សាជាច្រើន នៅមជ្ឈិមបូព៌ាខាងកើតនាពេលថ្មីៗនេះ។ ឆ្នាំ២០២៣ បានមើលឃើញពីទំនាក់ទំនង ដ៏រឹងមាំក្នុងតំបន់នៅមជ្ឈិមបូព៌ា។ ជំហានផ្សះផ្សាត្រូវបានធ្វើឡើងម្តងមួយៗ ដើម្បីបំបែកភាពជាប់គាំងការទូត និងបញ្ចប់ជម្លោះលើបញ្ហាចំណុចក្តៅមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជម្លោះ ដែលបំផ្លិចបំផ្លាញ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ នេះ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ចំពោះការចុះដោះស្រាយបញ្ហា ដោយសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជូនពួកគាត់ប្រើប្រាស់ ។ អភិបាលខេត្តកំពង់ចាម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានរំលឹកឡើងវិញថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយជំរុញឱ្យប្រទេស G7 ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ ទងគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានសង្កត់ធ្ងន់ថា មានតែចិន តែមួយនៅលើពិភពលោក តៃវ៉ាន់គឺជាផ្នែក...
បរទេស៖អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ក្រុម អ្នកគាំទ្រកាល ពីសប្តាហ៍មុនបានលើកឡើងថាបច្ចុប្បន្ននេះ អាមេរិកនិងសេដ្ឋកិច្ចរបស់ខ្លួនកំពុងជួប ប្រឈមមុខទៅនឹងបញ្ហារងគ្រោះធ្ងន់ធ្ងរ ដែលនាំឲ្យមានការបាត់បង់ តំណែងរបស់ខ្លួនក្នុងនាមជាមហាអំណាច របស់ពិភពលោកទីមួយជាមិនខាន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Trump ក៏បានលើកឡើងនិងពន្យល់បន្ថែមបែបនេះដែរ៖ រដ្ឋបាលរបស់លោក Biden ពេលនេះកំពុងរុញច្រានឲ្យអាមេរិក ធ្លាក់ចុះទៅដល់មាត់ជ្រោះនៃការដួលរលំ ទាំងគោលនយោបយការ បរទេសនិងគោលនយោបាយក្នុងស្រុកជាមិនខាន។...
បរទេស៖ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួនបានដាក់សំណើររួចរាល់ហើយទៅ កាន់គណកម្មការសភាអឺរ៉ុបក្នុងការបង្កើតការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងវិស័យថាមពលនុយក្លេអ៊ែររបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT ខណៈដែលមានការសមាជិករបស់ខ្លួនទាំងឡាយ កំពុងមានការខ្វែងគំនិតគ្នា ចំពោះបញ្ហានេះនោះ មកដល់ពេលនេះគេមើលឃើញថាអឺរ៉ុប បានដាក់ចេញនូវការហាមប្រាមជាច្រើនរួចមកហើយ ដែរដែលមានទាំងថាមពលនុយក្លេអែរដែលនាំចេញពីរុស្សីផង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតដែរថា៖ រដ្ឋាភិបាលសហព័ន្ធរបស់អាល្លឺម៉ង់បាន បញ្ជាក់ប្រាប់ទៅកាន់គណកម្មការសភាអឺរ៉ុបរួចរាល់ហើយ អំពីគោលបំណងដើម្បីបន្ថែមការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង វិស័យ នុយក្លេអ៊ែររបស់រុស្សីនៅក្នុងកញ្ចប់ ទណ្ឌកម្មក្រោយហើយប្រាប់អឺរ៉ុបថា មិនគួរមានភាពស្ទាក់ស្ទើរក្នុង ការសម្រេចចិត្ តក្នុងរឿងនេះឡើយ។...
បរទេស៖ក្រសួងយុត្តិធម៍របស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ខ្លួនមនុស្ស២នាក់ដែលជាអ្នករស់នៅក្នុងទីក្រុងញូវយ៉កក្រោយរកឃើញថាពួកគេបានព្យាយាមនិងលួចបង្កើតស្ថានីយប៉ូលីសសំងាត់មួយកន្លែងបំពេញការងារឲ្យរដ្ឋាភិបាលចិន។ នៅក្នុងបទចោទប្រកាន់នោះផងដែរ ក្រសួងយុត្តិធម៍ក៏បានដាក់ទោសជនជាតិចំនួន៤៤នាក់ ផ្សេងទៀតផងដែរដែល បានចូលរួមក្នុងផែន ការធ្វើបាបជនជាតិអាមេរិកតាមបណ្តាញអនឡាញ។ បុរសដែលមានឈ្មោះថា Harryឬ Lu Jianwang ជាភាសាចិនមានអាយុ៦១ឆ្នាំនិងលោក Chen Jinpin មានវ័យ៥៩ឆ្នាំត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃចន្ទនៅផ្ទះ របស់ពួកគេរៀងខ្លួនហើយប្រសិនបើរក ឃើញការពិតមែនថា ពួកគេកំពុងបំពេញការងារឲ្យរដ្ឋាភិបាលក្រុងប៉េកាំងនោះពួកគេនឹងប្រឈមមុខទៅនឹងការជាប់គុករយៈពេល២៥ឆ្នាំ។ ការចោទប្រកាន់បានអះអាងទៀតថាបុរសទាំងពីរ មានទំនាក់ទំនងជាយូរមកហើយជាមួយ នឹងក្រសួងកិច្ចការងារ សន្តិសុខសាធារណៈ របស់ចិនឬ...
ភ្នំពេញ៖ សក្ដានុពលនៃការវិនិ យោគទៅលើអចលនទ្រព្យ នៅក្នុងខេត្តកែប បានបង្ហាញពីភាពទាក់ ទាញកាន់តែខ្លាំងដល់វិនិយោគិនទាំងជាតិ និងអន្តរជាតិ ដោយគម្រោងរបស់រដ្ឋមួយចំនួន បាននឹងកំពុងលេចរូបរាងជាបណ្ដើរៗ ហើយមួយ ចំនួនទៀត បានដាក់ដំណើរការជាស្ថាពរ។ អ្នកជំនាញវិស័យដីធ្លី នៅក្នុងខេត្តកែប ម្នាក់ បានឱ្យដឹងថា ខេត្តកែប នាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងនោះឆ្នេរសមុទ្រ រាប់សិបគីឡូម៉ែត្រ កំពុងត្រូវបានស្ថាបនា...