បរទេស៖ យោងតាមឯកសារសំងាត់ ដែលបានបែកធ្លាយនាពេលកន្លងមក និងត្រូវបានយកមកចេញផ្សាយដោយ Washington Post និង RT បានបង្ហាញអំពីក្តីព្រួយបារម្ភរបស់ រដ្ឋាភិបាលអាមេរិកចំពោះសមត្ថភាព ការពារខ្លួនរបស់កោះតៃវ៉ាន់ ចំពោះមុខរដ្ឋាភិបាលទីក្រុងប៉េកាំង។ អ្នកនាំពាក្យរបស់កោះតៃវ៉ាន់ ចំពោះកិច្ចការងារការពារជាតិ ដែលបានចេញមកឆ្លើយតប ចំពោះក្តីបារម្ភដែលបានចេញផ្សាយ លើឯកសារបែកធ្លាយទាំងនោះ បានលើកឡើងថា៖ កោះតៃវ៉ាន់តែងតែគោរព ចំពោះគោលការណ៍និងការយល់ឃើញ របស់ភាគខាងក្រៅនិងជាពិសេសការត្រៀមខ្លួន របស់កងកម្លាំងយោធា។...
បរទេស៖ប្រធានរតនាគារជាតិអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរុស្សី មកដល់ពេលនេះគួរតែជាភាគីតែមួយគត់ ដែលនឹងត្រូវទទួលខុសត្រូវក្នុងការចំណាយ ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នៅពេលចប់សង្គ្រាម។ លោកស្រីបានបន្តទៀតថា មកដល់ពេលនេះ សហរដ្ឋអាមេរិក កំពុងបន្តពិភាក្សា ជាមួយនឹងភាគីដែលពាក់ព័ន្ធ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី ដែលត្រូវបានបង្កកទាំងអស់នៅក្នុងតំបន់អឺរ៉ុប មកធ្វើកិច្ចការងារនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជឿជាក់ថា នឹងត្រូវការនិតិវិធីតាមផ្លូវច្បាប់តឹងរឹង ដើម្បីសម្រេចបានផែនការនេះ។ លោកស្រីបានបន្តទៀតថា៖...
បរទេស៖ យោងតាមការយល់ឃើញ របស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនម្នាក់ បានបង្ហាញថាបណ្តាមន្ត្រីជាន់ខ្ពស់ និងប្រទេសលោកខាងលិចជាច្រើន បូករួមទាំងអាមេរិកផង គឺសុទ្ធតែជឿជាក់ថាអ៊ុយក្រែន គឺនឹងមិនអាចធ្វើការដណ្តើមតំបន់ Crimea ពីប្រទេសរុស្សីវិញបាននោះទេ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអតីតរដ្ឋមន្ត្រីលោក Andrey Zagorodnyuk បានថ្លែងប្រាប់ទៅកាន់វិទ្យុអឺរ៉ុបសេរីឬ RFE កាលពីពេលថ្មីៗនេះថា បណ្តាក្រុមអ្នកនយោបាយរបស់អឺរ៉ុបយ៉ាងច្រើន អ្នកវិភាគអ្នកកាសែតផងមិនអាចមើលឃើញទេថា ការដណ្តើមយកតំបន់ Crimea...
“ខ្ញុំចូលចិត្តប្រទេសចិន កន្លែងនេះមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំណាស់ ។ ”ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិន អន្តរជាតិលើកទីបី ដែលបើកធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមេសា អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីឈ្មោះមួយ របស់អ៊ីតាលីបានប្រាប់អ្នកសារព័ត៌មាន ដូចពោលខាងលើ ។ ពាណិជ្ជករបរទេស ដែលមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ដូចលោកអ៊ីចឹងគឺមានច្រើនណាស់ ។ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ជាពិព័រណ៍អន្តរជាតិដ៏ធំនិងសំខាន់លើកទីមួយ ដែលបើកធ្វើបន្ទាប់ពីចិនឈានចូលដំណាក់កាល ប្រកបដោយភាពនឹងនរនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩...
“មេដឹកនាំចិននិងប្រេស៊ីលបង្កើតប្រវត្តិសាស្ត្រ” “ដំណើរទស្សនកិច្ចរបស់លោកLula នៅប្រទេសចិន បានផ្តល់ឱកាសអភិវឌ្ឍន៍ដល់ប្រេស៊ីល” “បន្ទាប់ពីកិច្ចជំនួបជាមួយ លោក Xi Jinping ប្រធានរដ្ឋចិន វ៉ាលីសរបស់លោក ប្រធានាធិបតី Lula គឺដាក់ពេញដោយកិច្ចព្រមព្រៀងទ្វេភាគី និងផែនការសហប្រតិបត្តិការគ្រប់មុខ”។ ល។ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកLula ប្រធានាធិបតីប្រេស៊ីល នៅប្រទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែមេសានេះ ប្រព័ន្ធសារព័ត៌មាននិងគ្រប់មជ្ឈដ្ឋាន នៃប្រទេសប្រេស៊ីលបានវ៉ាយតម្លៃយ៉ាងសកម្ម។...
បរទេស៖ យោងតាមការទិន្នន័យ ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនបរទេសប្រមាណ ត្រឹមតែ២០០ប៉ុណ្ណោះ ដែលបានចាកចេញពីប្រតិបត្តិការ នៅក្នុងប្រទេសរុស្សី ក្នុងអំឡុងពេលមានវិបត្តិនៅអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថាចំនួន នៃក្រុមហ៊ុនបរទេស ដែលបានអនុវត្តតាមទណ្ឌកម្មរបស់លោកខាងលិច គឺមានត្រឹមតែតិចជាង១០ភាគរយប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការ ក្នុងប្រទេសរុស្សី មានទៅដល់៣១៥៧នាក់ នេះបើយោងតាមតួលេខ ដែលធ្វើឡើងដោយ The...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 នៅថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាពីបញ្ហាប្រឈម ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ប្រទេសចិន បន្ទាប់ពីបានមកដល់ទីក្រុងរមណីយដ្ឋាន Karuizawa កណ្តាលប្រទេសជប៉ុន តាមរថភ្លើងល្បឿនលឿន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីប្រជុំជនដែលត្រូវបានគេស្គាល់ថា...
ពោធិសាត់៖ ជនរងគ្រោះ ៤នាក់ រួមនិងទារកក្នុងផ្ទៃម្តាយមានអាយុ ៩ ខែម្នាក់ផងដែរបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរអោយរន្ធត់បង្កឡើង ដោយរថយន្តមួយគ្រឿងបើកបរ ដោយប្រើប្រាស់ល្បឿនលឿន មិនមានការប្រុងប្រយ័ត្នទៅបុកនិងម៉ូតូជនរងគ្រោះ ដែលកំពុងឈប់លើចិញ្ចើមនៅចំនុចផ្លូវកោង លើកំណាត់ផ្លូវជាតិលេខ ៥។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ២០ និង ៥៨ នាទីថ្ងៃទី ១៦...
កំពង់ចាម ៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរ សរុបចំនួន ១,៨៣៨,៨១១នាក់ ក្នុងនោះអន្តរជាតិមានចំនួន ៦៧៦នាក់។ នេះបើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ រយៈពេល៣ថ្ងៃនេះ។ ជាមួយគ្នានេះដែរ សង្ក្រាន្តក្រុងកំពង់ចាមថ្ងៃទី ៣ នារសៀលថ្ងៃទី ១៦...
បរទេស៖ អតីតមន្ត្រីចារកម្មបានអះអាងប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃសុក្រថា ការលេចធ្លាយឯកសារដ៏រសើបខ្លាំង របស់មន្ទីរបញ្ចកោណ បានធ្វើឱ្យខូចដល់ “ការជឿទុកចិត្ត” រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបែកធ្លាយនេះបានបន្សល់ទុក នូវស្នាមប្រេះធំនៅក្នុងទំនាក់ទំនង ជាមួយដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន ហើយឥឡូវនេះពួកគេ នឹងមានការប្រុងប្រយ័ត្នក្នុងការចែករំលែក ការសម្ងាត់របស់ពួកគេ...