បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាមេរិកលោក Lloyd Austin លើប្រធានបទផ្តល់ជំនួយ យោធាឲ្យមកអ៊ុយក្រែន។ សរសេរចេញផ្សាយនៅលើបណ្តាញសង្គម Telegram លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានពោលថា៖ ពួកយើងបានពិភាក្សាគ្នាអំពីព័ត៌មាន លំអិតនិងបន្ទាន់អំពីតំរូវការចាំបាច់របស់អ៊ុយក្រែន ដើម្បីធ្វើយ៉ាងណា ឲ្យអាចទទួលបានជ័យជំនះនៅក្នុងការវាយបកដណ្តើម យកទឹកដីរបស់ខ្លួនពីប្រទេសរុស្សីមកវិញ។ នៅក្នុងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បាន លើកឡើងអំពីភាពចាំបាច់ដែលអ៊ុយក្រែន ត្រូវការជាពិសេស...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឲ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពល រដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលដែលទំនងជាមីស៊ីលបាលីស្ទិក នៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឱ្យប្រព័ន្ធប្រកាសអាសន្ន របស់ជប៉ុនព្រមានថា វាអាចធ្លាក់មកក្បែរកោះហុកកៃដូ។ ក្រោយមក រដ្ឋាភិបាលបានដកការព្រមានថា មីស៊ីលអាចធ្លាក់នៅតំបន់ជុំវិញកោះសំខាន់ ខាងជើងរបស់ជប៉ុន។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា មីស៊ីលផ្លោងដ៏មានសក្តានុពល ទំនងជាធ្លាក់រួចទៅហើយ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលមិនបានធ្លាក់ក្នុងទឹកដីរបស់ប្រទេសជប៉ុន...
បរទេស៖ ទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបម្នាក់ថា ប្រទេសបារាំង កំពុងរារាំងការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់សហភាពអឺរ៉ុប ស្តីពីការផ្តល់ហិរញ្ញប្បទាន ដល់ការផ្គត់ផ្គង់គ្រាប់កាំភ្លើង ដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ប្រឆាំងនឹងគំនិតនៃលទ្ធកម្មនៅខាងក្រៅ សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅថ្ងៃទី...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ប៉ុន្តែលោកបាននិយាយថា ការប៉ាន់ស្មានលើជនល្មើសពិតអាច “ធ្វើឱ្យប្រទេសរបស់យើងមានបញ្ហា”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់លោក Tucker...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំ អាជ្ញាធរនិងមន្ទីរជំនាញចុះ ពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះ សម្រេចបានប្រមាណ ជិត៥០ភាគរយ គ្រោងឲ្យរួចរាល់ នៅមុនរដូវវស្សាខាងមុខនេះ។ តាមការបញ្ជាក់របស់ លោក ម៉ៅ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធាន ប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមន្ដ្រីចូលនិវត្តន៍ ដើម្បីផ្ដល់គ្រឿងឥស្សរិយយស និងមេដាយ ជូនពួកគាត់ ទុកជាអនុស្សាវរីយ៍ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស៊ែប៊ី លោក Milos Vucevic បានទទូចថា របាយការណ៍ដែលស៊ែប៊ី កំពុងបញ្ជូនអាវុធទៅអ៊ុយក្រែន គឺជា “ការកុហក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណ...