ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ដោយក្នុងនោះ ប្រកាសហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក និងប៉ាតម៉្សៅ នៅតាមសាលារៀន ទាំងរដ្ឋនិងឯកជន ។ ការហាមនេះ ដោយសារក្រសួងយល់ថា ល្បែងទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ និងមិនសាកស័ក្តិជាកុលបុត្រកុលធីតាខ្មែរទេ៕
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា អ៊ុយក្រែនអាចនាំចេញ ថាមពលអគ្គិសនីជាលើកដំបូង ក្នុងរយៈពេល៦ខែ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានងើបឡើងវិញ ពីការវាយប្រហារជាច្រើនខែរបស់រុស្ស៊ីម្តងហើយម្តងទៀត ។ គេបានដឹងថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ ដោយចេតនា និងយូរអង្វែងរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០២៣ ។ ការវាយប្រហារបាននាំ ឱ្យមានការដាច់ចរន្តអគ្គិសនី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពី វិធីដើម្បីការពារការបែកធ្លាយព័ត៌មានយោធាកាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិត អំពីកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដើម្បីជួយប្រទេសនេះ រៀបចំផែនការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កាសែត The...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅសប្តាហ៍ក្រោយ ។ ព្រឹទ្ធសមាជិក Jeff Merkley បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៅថ្ងៃសៅរ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញទំនាក់ទំនងការទូតជាមួយក្រុងហាណូយ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយនេះជាអ្វីដែលខ្លួនហៅថា “ការព្រមានយ៉ាងតឹងរ៉ឹង” ដល់រដ្ឋាភិបាលដែនកោះនេះ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានសភាអាមេរិក ។ បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមានឈ្មោះថា...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល...
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។ ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទះរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត។ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមអបអរសាទរ និងជូនពរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងឱកាសដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។ ការប្រោសព្រះរាជទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត»នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលជានិច្ចកាល សម្ដេចកិត្តិសង្គហបណ្ឌិត បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕