ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង គោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សាការពារប្រោះព្រំ ជូនលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top